“Ghost in the Shell” ​ដែល​គ្រប់គ្នា​ទន្ទឹង​រង​ចាំ មាន​ក្នុង​រោងកុន​ស្រុក​ខ្មែរ​ហើយ

  • 2017-03-30 06:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រង​ចាំ​ជា​យូរ​​នៃ​ភាពយន្ត​ Action បែប​ឧក្រិដ្ឋកម្ម​​វិទ្យាសាស្ត្រ “Ghost in the Shell” ដែល​នាំ​ចូល​ដោយ Sabay MVP ពេល​នេះ​បាន​ដាក់​បញ្ចាំង​ហើយ​នៅ​បណ្ដា​រោងភាពយន្ត​ទំនើប​ៗ​នៅ​កម្ពុជា​​​ចាប់​ពី​ថ្ងៃ​ទី ៣០ ខែ មីនា ឆ្នាំ ២០១៧​នេះ​​ត​ទៅ ។

“Ghost in the Shell” ​និពន្ធ​ឡើយ​ផ្អែក​តាម​រឿង​​តុក្កតា​ជប៉ុន​​មួយ​ដែល​មាន​​​ឈ្មោះ​ដូច​គ្នា​នៃ​ចំណងជើង​​នៃ​រឿង​នេះ​។ រឿង​ពោរពេញ​បច្ចេកវិទ្យា​​នេះ​ ​តារា​សម្ដែង​ស្រី Scarlett Johansson ត្រូវ​ដើរ​តួ​ជា​ The Major បង្កើត​ឡើង​ដោយ​អង្គការ​មួយ ដើម្បី​ឲ្យ​នាង​កម្ចាត់​ឧក្រិដ្ឋជន​​​ដែល​បង្ក​គ្រោះ​ថ្នាក់​សម្រាប់​ពិភពលោក។ The Major ជា​មនុស្ស​​ស្រី​ម្នាក់​ដែល​គេ​ជួយ​សង្គ្រោះ​ពី​គ្រោះថ្នាក់​ដ៏​សាហាវ​មួយ និង​បាន​ផ្លាស់ប្ដូរ​​នាង​ទៅ​ជា​មនុស្ស​យន្ត​ដ៏​ខ្លាំង​មួយ។

ចង់​ដឹង​រឿង​នេះ​ល្អ​មើល​ប៉ុណ្ណា​កុំ​ភ្លេច​នាំ​មិត្តភ័ក្ដិ​ឬ​គូស្នេហ៍​ទៅ​ទស្សនា​បាន​ក្នុង​រោងភាពយន្ត​ទំនើប​ៗ​នៅ​កម្ពុជា។ សូម​ទស្សនា  Trailer រឿង “Ghost in the Shell” ​ខាងក្រោម៖​​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ