ឱកាស​អាហារូបករណ៍​​​សិក្សា​ក្នុង​វិស័យ​សិល្បៈ​ ១០​កន្លែង​ ​មក​ដល់​ហើយ​

  • 2017-03-30 06:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (Cambodian Living Arts) ថ្មី​ៗ​នេះ នឹង​​ផ្ដល់​អាហារូបករណ៍​​ ១០​កន្លែង​ ដល់​​សិស្ស​សិល្បៈ សិល្បករ​អាជីព លោក​គ្រូ អ្នក​គ្រូ​សិល្បៈ និង​អ្នក​ធ្វើ​ការ​​ក្នុង​វិស័យ​សិល្បៈ​ និង​វប្បធម៌​ (អ្នក​មិន​​មែន​ជា​សិល្បករ​ តែ​ធ្វើ​ការ​ក្នុង​វិស័យ​សិល្បៈ និង​វប្បធម៌ ដូច​ជា​​ផលិតករ អ្នក​គ្រប់​គ្រង អ្នក​រចនា​ពិព័រណ៍-ល- ) សម្រាប់​អ្នក​ដែល​មាន​​ចំណាប់​អារម្មណ៍​។

អាហារូបករណ៍​​ខាង​លើ​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ៖

អាហារូបករណ៍​​អភិវឌ្ឍន៍​ជំនាញ​សិល្បៈ បណ្ដុះ​បណ្ដាល​ជំនាញ​សិល្បៈ​កម្រិត​អាជីព ដូច​ជា​ថ្នាក់​​បរិញ្ញាបត្រ​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​ហ្វឹកហាត់​​​ជា​មួយ​គ្រូ​សិល្បៈ​​ឯកជន​ទាំង​ផ្នែក​បុរាណ​ និង​សម័យ​ អ្នក​ស្រាវជ្រាវ និង​​អ្នក​មក​ពី​ផ្នែក​ដទៃ​ទៀត​​នៅ​ក្នុង​វិស័យ​សិល្បៈ​​ និង​វប្បធម៌​។

អាហារូបករណ៍​​អភិវឌ្ឍន៍​ជំនាញ​មិន​មែន​សិល្បៈ​ ការ​អភិវឌ្ឍ​ជំនាញ​​មិន​មែន​សិល្បៈ ដើម្បី​ជួយ​អភិវឌ្ឍ​អាជីព​ក្នុង​វិស័យ​​សិល្បៈ និង​វប្បធម៌​​ដូច​ជា​ថ្នាក់​បរិញ្ញាបត្រ (សណ្ឋាគារ​ និង​បដិសណ្ឋារកិច្ច​ ទេសចរណ៍ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ -ល-) ថ្នាក់​អនុបណ្ឌិត​ ថ្នាក់​អនុបណ្ឌិត​ ថ្នាក់​កុំព្យូទ័រ​ ភាសា​អង់គ្លេស​​ក្រៅ​ម៉ោង ឬ​ពេញ​ម៉ោង​។

អត្ថប្រយោជន៍​ដែល​បេក្ខជន​ នឹង​ទទួល​បាន​៖ -ការ​កសាង​សមត្ថភាព​​តាម​រយៈ​ការ​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​គុណ​តម្លៃ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន ភាព​ជា​អ្នក​ដឹក​នាំ​ និង​អាជីព​

-ឱកាស​ចូល​រួម​ទស្សនកិច្ច​សិក្សា​ សិក្ខាសាលា ព្រឹត្តិការណ៍​​សិល្បៈ និង​វប្បធម៌​​ គម្រោង​ស្ម័គ្រ​ចិត្ត​នានា​

-ជំនួយ​ស្មារតី និង​ការ​ប្រឹក្សា​យោបល់​​ពី​ក្រុម​ការងារ​សិល្បៈ​ខ្មែរ​អមតៈ​

-ប្រាក់​ឧបត្ថម្ភ​ការ​សិក្សា​ ១២០០​ដុល្លារ​ក្នុង​១​ឆ្នាំ​

លក្ខខណ្ឌ​ដាក់​ពាក្យ​៖ -ត្រូវ​មាន​អាយុ​យ៉ាង​តិច​១៦​ ឆ្នាំ​

-ជា​ជន​ជាតិ​ខ្មែរ ឬ​មាន​សញ្ជាតិ​ខ្មែរ

-រៀន​សិល្បៈ​ខ្មែរ​បុរាណ​ ឬ​សម័យ​​​ ឬ​ទម្រង់​សិល្បៈ​​ដទៃ​ទៀត​យ៉ាង​តិច​៣​ឆ្នាំ ឬ​មាន​បទ​ពិសោធន៍​​ការងារ​​ក្នុង​វិស័យ​សិល្បៈ និង​វប្បធម៌​យ៉ាង​តិច​៣​ឆ្នាំ​។

សម្រាប់​បេក្ខជន​មាន​ចំណាប់​អារម្មណ៍​ ត្រូវ​ទៅ​ទទួល​ពាក្យ​ស្នើ​សុំ​ និង​ផ្ញើ​ទៅ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​មាន​អាសយដ្ឋាន៖

ភ្នំពេញ​៖ ផ្ទះ​លេខ ១២៨​G៩ ផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ (០១៧ ៥៥៧ ២៨៥/០១០ ៩៤១ ២២៤)

សៀម​រាប៖ វត្ត​រាជ​បូរណី សង្កាត់​សាលា​កំរើក (០១២/០៦៩ ៥៨៣ ៨៩១)

អ៊ីម៉ែល៖ sokhorn@cambodialivingarts.org ​​​​​​​​​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម
អត្ថបទថ្មី