គ្រាន់តែ​ឃើញ​កម្មវិធី សប្បាយ​អស់ទាស់ "សង្ក្រាន្ត​សុវណ្ណា"

  • 2017-03-30 07:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែ​អស្ចារ្យ​ ផ្សារ​សុវណ្ណា ត្រៀម​កម្មវិធី​សប្បាយ​ៗ ជូន​អតិថិជន​ សម្រាប់​សង្រ្កាន្ត​ឆ្នាំ ២០១៧។ តើ​ផ្សារ​ទំនើប​មួយ​នឹង​មាន​អ្វី​ប្លែង​សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី?

ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា ​កម្មវិធី "សង្ក្រាន្ត​សុ​វណ្ណា" នឹង​មាន​ការ​ដាក់​បង្ហាញ​ផលិតផល​ខ្មែរ និង​មាន​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ដូចជា បោះ​អង្កុញ លោត​បាវ វាយ​ក្អម ទាញ​ព្រ័​ត លាក់​កន្សែង ចោល​ឈូង ជាដើម។

ព្រឹត្តិការណ៍​ដ៏​សប្បាយ​រីករាយ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃ​ទី ៣១ ខែ​មិនា ដល់​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ ២០១៧ នៅ​ផ្សារ​ទំនើប​សុវណ្ណា រាជធានី​ភ្នំពេញ។

សេចក្ដីប្រកាស​ដដែល​បន្ដ​ទៀត​ថា ​កម្មវិធី​នេះ​នឹង​នាំ​មក​នូ​វ​ទស្សនីយភាព​ប្លែកៗ​ដូចជា ក្បាច់​ល្បុក្កតោ របាំ​ត្រុដិ របាំ​ជូន​ពរ ល្ខោន​ស្បែក​ធំ សិល្បៈ​ចាប៉ី​ដងវែង ការ​ប្រគំ​ភ្លេងខ្មែរ និង​កា​ប្រគំត​ន្ត្រី​ពី​ក្រុម​ក្មេង​ខ្មែរ​។​សកម្មភាព​ទាំងអស់​នេះ ផ្សារ​ទំនើប សុ​វណ្ណា​រៀបចំឡើង​ក្នុង​គោល​បំ​ណង​លើកស្ទួយ និង​ថែរក្សា​វ​ប្បធ​ម៏​ទំនៀម​ទំ​លាប់​របស់​ជន​ជាតិខ្មែរ និង​ ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ខាងមុខ​នេះ​។​

​ បន្ថែម​លើ​នេះ​ទៀត លោក​នឹង​ទទួល​បាន​នៅ​វត្ថុ​អនុស្សាវរីយ​ភ្លាម​ៗ​ជាច្រើន​ ដោយ​គ្រាន់តែ​អញ្ជើញ​មក​​ចូលរួម​កម្សាន្ត​។​

​ ​កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ ផ្សារ​ទំនើប​សូរិយា សេន​ធ័​រ ភ័ន​ធ៍ ផ្សារ​ទំនើប​រតនា​ផ្លាហ្សា Master Suki Soup & Master Grill, Lucky Supermarket, Sabay និង​ដៃគូ​សហការ Kqube, Ah Sva Media៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម