លោក Leonardo ​រៀបរាប់​ចំណុច​ខ្សោយ​កម្ពុជា ​ហើយ​នឹង​កែប្រែ​វា​ឱ្យ​ល្អ​បំផុត

  • 2017-03-30 09:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចាញ់​ក្រុម​ហ្សកដានី ៧-០ ​មក លោក​ Leonardo Vitorino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​​មើល​ឃើញ​ចំណុច​ខ្វះ​ខាត​របស់​ក្រុម​គោ​ព្រៃ​ហើយ ​ខណៈ​ដែល​លោក​នឹង​កែប្រែ​វា​នៅ​ពេល​ខាង​មុខ ដើម្បី​ស្ដារ​ការ​ប្រកួត​បន្ដ​បន្ទាប់​ឡើង​វិញ។

គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​បាន​រៀប​រាប់​ថា​កម្ពុជា​នៅ​ខ្វះ​បច្ចេកទេស​មួយ​ចំនួន​ដូចជា​ការ​ប៉ះ​បាល់​នៅ​យឺត ​ការ​ប៉ះ​បាល់​ខុស ​និង​ល្បឿន​ទៀត ​ទើប​បណ្ដាល​ឱ្យ​ចាញ់​ក្រុម​ខ្លាំង​ហ្សកដានី​ដល់​ទៅ​ច្រើន​គ្រាប់​យ៉ាង​នេះ។ យ៉ាងណាមិញ ​លោក Leo ​ក៏​បាន​បញ្ជាក់​ថា​នេះ​ជា​បទ​ពិសោធន៍​មួយ ​ហើយ​លោក​នឹង​អាច​កែប្រែ​វា​ដើម្បី​ប្រកួត​ក្រោយ​ៗ​ទៀត។

អត្ថបទ៖ មុន្នីរម្យ