ជម្រើសជាតិ​​ប្រមូល​ផ្ដុំ​លើក​ក្រោយ ​នឹង​មាន​ផ្លាស់​ប្ដូរ​កីឡាករ​ មិន​ប្រើ​ដដែល​ពេក​ទេ

  • 2017-03-30 09:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នៅ​ពេល​ប្រមូល​ផ្ដុំ​លើក​ក្រោយ ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​កីឡាករ​ថ្មី​ចូល​បន្ថែម​ទៀត​ហើយ ​ដើម្បី​ឱ្យ​កីឡាករ​ផ្សេង​ៗ​ទៀត​បាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​លោក​ Leonardo Vitorino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ក្រោយ​ពី​មើល​ឃើញ​ថា​មាន​ការ​ខ្វះ​ខាត​ច្រើន ​សម្រាប់​ការ​ប្រមូល​ផ្ដុំ​លើក​ទី​១​នេះ ​លោក Leo ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នៅ​ពេល​ក្រោយ ​កីឡាករ​ចំណូល​ថ្មី​នឹង​មាន​វត្តមាន​ក្នុង​ជម្រើស​ជាតិ ​ក្រោយ​ពី​លោក​តាមដាន​នៅ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា។ យ៉ាងណាមិញ ​កីឡាករ​ថ្មី​ទាំង​នោះ ​គ្រូ​បង្វឹក​រូប​នេះ​គិត​ថា​នឹង​មាន​សមត្ថភាព​កាន់​តែ​ល្អ​ដើម្បី​ចូល​រួម​ជួយ​ជម្រើស​ជាតិ​ខ្លួន ​ក៏​ដូចជា​ដើម្បី​អ្នក​គាំទ្រ​កម្ពុជា​ទាំង​អស់៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម