មិនទាន់ដឹងអីផង លេចធ្លាយរូបរាង Mercedes-Benz S-Class ស៊េរីឆ្នាំ២០១៨ បាត់!

  • 2017-04-01 04:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ថ្មីៗ​នេះ រូបរាង​ថ្មី​នៃ​រថយន្ត Mercedes-Benz S-Class​ (Facelift) ស៊េរី​ឆ្នាំ​២០១៨ បាន​លេច​ចេញ​មក រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ មុន​ថ្ងៃ​តាំង​ពិព័រណ៍​រថយន្ត​ពិភពលោក New York Auto Shows និង Shanghai Auto Shows ក្នុង​អំឡុង​ខែ​មេសា​នេះ។

រូបថត​ដែល​បាន​មក​ពី Saudishift ទាំងនោះ អាច​ឲ្យ​យើង​មើល​ឃើញ នូវ​ការ​រចនា​ថ្មី នៃ​ផ្នែក​ខាងមុខ និង​ក្រោយ រួម​ទាំង​ផ្នែក​ខាងក្នុង នៃ​រថយន្ត Mercedes-Benz S-Class ស៊េរី​ឆ្នាំ​២០១៨ ផង​ដែរ។

នៅ​ផ្នែក​ខាងក្រៅ S-Class ស៊េរី​ថ្មី​នេះ បាន​ធ្វើ​ការ​រចនា​ឡើង​វិញ​នូវ កាង បំពង់​ស៊ីម៉ាំង ចង្កៀង​ខាងក្រោយ និង ខាងមុខ យ៉ាង​ស្រស់​ស្អាត។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង វា​ហាក់​បី​ដូច​ជា​មាន​ការ​ផ្លាស់ប្ដូរ​បន្តិចបន្តួច រួម​ទាំង​ប្រើប្រាស់​ចង្កូត​ថ្មី ៣កាំ (ស៊េរី​មុន​ ២​កាំ) ដូច​ស៊េរី S-Class Coupe អីចឹង។

នៅ​ក្នុង​ចំណោម​រូបថត​ទាំងនោះ យើង​អាច​មើល​ឃើញ ផ្នែក​ខាងក្រោយ​នៃ​រថយន្ត មាន​បិទ​ស្លាក «S560»។ បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា S-Class ស៊េរី​ឆ្នាំ​២០១៨​នេះ នឹង​ជំនួស​ម៉ាស៊ីន ៤,០លីត្រ Twin-turbocharged V8 ដែល​ផលិត​កម្លាំង​សេស​៤៤៩ ចេញ មក​ប្រើ​ម៉ាស៊ីន ៤,៧​លីត្រ Bi-turbo V8 ដែល​ផលិត​កម្លាំង​សេស​៤៧៦ និង​កាត់​បន្ថយ​អត្រា​ស៊ីសាំង រហូត​ដល់​ទៅ ១២​ភាគរយ វិញ៕

ចង់​ដឹង​ថា រថយន្ត S-Class ស៊េរី​ឆ្នាំ​២០១៨ ស្រស់​ស្អាត​យ៉ាង​ណា សូម​ទស្សនា​រូប​ខាងក្រោម៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង