ខាត់ ​វៃហាំង៖ ​តម្លៃ​ខ្លួន​ខ្ញុំ​ឡើង​បាន​ ព្រោះ​វិស័យ​ភាពយន្ត​កំពុង​រីក​ចម្រើន

  • 2017-04-03 01:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"តម្លៃ​ខ្លួន​ខ្ញុំ​កើន​​ឡើង​បាន​ព្រោះ​វិស័យ​ភាពយន្ត​កំពុង​រីក​ចម្រើន" នេះ​ជា​សម្ដី​របស់​ ខាត់ វ៉ៃហាំង​ តួសម្ដែង​​ប្រុស​ដែល​កំពុង​មាន​វិវឌ្ឍ​ខ្លួន​ក្នុង​សិល្បៈ​ថ្លែង​មក​កាន់​ Sabay។

លោក​បន្ត​ថា៖ "មិន​ឡើង​ថ្លៃ​តែ​ខ្ញុំ​ទេ​ ​តួ​សម្ដែង​ផ្សេងៗ​ទៀត​ក៏​​បាន​តម្លៃ​ខ្លួន​ថ្លៃ​​​​ និង​ឱកាស​សម្ដែង​ច្រើន​ដែរ ព្រោះ​ឥឡូវ​នេះ​វិស័យ​ភាពយន្ត​រីក​ចម្រើន​ ហើយ​ទូរទស្សន៍​ចាប់​ផ្ដើម​ផលិត​រឿង​ភាគ​ច្រើន"។

តួឯក​ប្រុស​រឿង​ "ផ្កា​ទីង​មោង" បញ្ជាក់​ថា​តម្លៃ​ខ្លួន​លោក​ក្នុង​គឺ​ចន្លោះ​ចាប់​ពី​ ៤៥០០ ទៅ​ ៥០០០ដុល្លារ​សម្រាប់​រឿង​ភាគ​ត្រឹម​៤០​ភាគ ស្រព​ពេល​កាល​ពី​ចាប់​ផ្ដើម​សម្ដែង​ដំបូង​ក្នុង​ឆ្នាំ​២០១៥ គឺ​ត្រឹម​តែ​២៥០០ ទៅ ៣០០០ដុល្លារ​ប៉ុណ្ណោះ។ ឯ​រឿង​ដុំ​វិញ​គឺ​គិត​តាម​ថ្ងៃ​ បើ​ថត​ត្រឹម​៦ ៧ថ្ងៃ​គឺ​បាន​ប្រហែល ៣០០០ដុល្លារ៕

អត្ថបទ៖ សុខណា