គូ​ជក់​ចិត្ត! Mustafi ​តែត​​ឲ្យ​ Arsenal ​តាម​ស្មើ​ Man City ​២-២

  • 2017-04-02 23:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ធំ​ប្រចាំ​សប្តាហ៍​​នៅ​ Premier League ​យប់​មិញ ​ក្រុម​កាំភ្លើង​ធំ​ Arsenal ​បាន​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ​២-២ ​ទល់​​នឹង​ក្រុម​មេឃ​ខៀវ​ Manchester City ​នៅ​កីឡដ្ឋាន​ Emirates។

កីឡាករ​វ័យ​ក្មេង​ចំណូល​ថ្មី ​Leroy Sane ​បាន​បញ្ចេញ​ថ្វី​ជើង ​ស៊ុត​ឲ្យ​ក្រុម​ភ្ញៀវ​ Man City ​នាំ​មុខ​ ១-០ ​មុន​​​ត្រឹម​នាទី​ទី​៥ ​​មុន​ពេល​ Theo Walcott ស៊ុត​ឲ្យ​ Arsenal ​តាម​ស្មើ​ ១-១ ​វិញ ​នាទី​ទី​៤០ ប៉ុន្តែ​២​នាទី​បន្ទាប់​ Sergio Aguero ​ស៊ុត​ឲ្យ​ Man City ​នាំ​មុខ​ជា​ថ្មី។ ​យ៉ាងណាក្តី ចូល​តង់​ទី​២ ខ្សែ​ការពារ​​ជម្រើស​ជាតិ​អាល្លឺម៉ង់ Shkodran Mustafi ​បាន​តែត​ឲ្យ​ Arsenal ​តាម​ស្មើ​ ២-២ នាទី​ទី​៥៣។ ក្រុម​ទាំង​ពីរ​ បាន​ព្យាយាម​បង្កើត​ឱកាស ​និង​សម្រុក​គ្នា​​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​លើក​ទៀត ​ប៉ុន្តែ​លទ្ធផល​នេះ​ ​បាន​រក្សា​រហូត​ចប់​ការ​ប្រកួត។

លទ្ធផល​នេះ​ ធ្វើ​ឲ្យ​ Man City មាន​៥៨​ពិន្ទុ​ ​ធ្លាក់​​ទៅ​លេខ​៤ ​ចាញ់​ Liverpool ​១​ពិន្ទុ​ ប៉ុន្តែ​សល់​១​ប្រកួត​ក្នុង​ដៃ។ រីឯ​ Arsenal ​បន្ត​​ឈរ​លេខ​៦ ​មាន​៥១ ​ចាញ់​ Manchester United ​២​ពិន្ទុ ​និង​សល់​២​ប្រកួត​ក្នុង​ដៃ​ដូច​គ្នា៕

​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​