តម្រូវការ​ស្មាតហ្វូន​ក្នុង​ប្រទេស​កម្ពុជា​​​​ មួយ​ខែ​លក់​ចេញ​ជាង ៨ ម៉ឺន​គ្រឿង

  • 2017-04-03 08:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឯម យុទ្ធូ ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​ឲ្យ​ដឹង​ថា តម្រូវការ​ប្រើប្រាស់​ស្មាតហ្វូន​ថ្មី ក្នុង​ប្រទេស​កម្ពុជា​មានការ​កើន​ឡើង​ប្រហែល ១០ ភាគរយ​ក្នុង​មួយ​ឆ្នាំ។

ទោះ​បី​មានការ​វាយ​តម្លៃ​មួយ​លើកឡើងពីស្ថានភាពទីផ្សារ​​ទូរសព្ទ​ក្នុង​ប្រទេស​កម្ពុជា​កំពុងស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ឆ្អែត ដោយសារ​ការ​ផ្គត់ផ្គង់​លើស​ពី​តម្រូវការ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​រូប​នេះ​បញ្ជាក់​​ថា​ ក្នុង​មួយ​ខែ​ៗ​ការ​លក់​ទូរសព្ទ​​ជា​ទូទៅ​គ្រប់​ម៉ាក​មាន​ប្រហែល ៨ ម៉ឺន​គ្រឿង។ ​

លោក​ថា ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ជាង​មុន។ ពួកគាត់​ផ្លាស់ប្តូរ​ពី​ប្រើ​ទូរសព្ទ​មួយ​ទឹក​នាំ​ចូល​ពី​កូរ៉េ​​មកប្រើប្រាស់​ទូរសព្ទ​ថ្មី​ ដែលមានកំណើនជារៀងរាល់ឆ្នាំ។

បើ​តាមលោក​ឯម យុទ្ធូ ក្រៅ​ពី​រាជធានី​ភ្នំពេញ​ដែល​មាន​ទីផ្សារ​ប្រើប្រាស់​ជាង ៦០ ភាគរយ ខេត្ត​សក្តានុពល​មាន​សៀមរាប បាត់ដំបង កំពង់​ចាម ជា​ទីផ្សារ​ធំ​បំផុត​ដែល​មាន​តម្រូវការ​ទិញ​ទូរសព្ទ​ប្រើប្រាស់​ច្រើន​ជាង​គេ​​។

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម