ខ្ញុង ដឹកដៃ​ បង​ប្រុស​នាយ គ្រឿន ទៅ​អាមេរិក​លើក​ទី២​ មិន​ខ្វល់​ពាក្យ​រិះ​គន់​​

  • 2017-04-04 03:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ​ផលិត​កម្ម​​​មហា​ហង្ស​បាន​សម្ពោធ​ដាក់​បញ្ចាំង​រឿង​​ "ស៊ុបភើម៉ាំ" នាង ខ្ញុង ដែល​ជា​តួ​អង្គ​​ក្នុង​រឿង​នេះ​បាន​ឲ្យ​ដឹង​ថា​ ​នាង​គ្រោង​នឹង​ចេញ​ទៅ​សម្ដែង​នៅ​​លើ​ទឹក​ដី​អាមេរិក​​រយៈ​ពេល​២​ ខែ ជាមួយ​នាយ ពែកមី ​ដោយ​មិន​ខ្វល់​ពី​​ពាក្យ​រិះ​គន់​​ថា​អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​នោះ​ទេ​។

​ខ្ញុង​ បាន​និយាយ​ថា នាង​មិន​ខ្វល់​ឡើយ​ចំពោះ​ព័ត៌មាន​មួយ​ចំនួន​ដែល​លេច​ឭ​ថា​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​ នាយ ពែកមី ​ទោះ​បី​ដឹង​ថា​តារា​កំប្លែង​រូប​នេះ​មាន​ប្រ​ពន្ធ​កូន​ទៅ​ហើយ​ក្ដី​ "​ចាស​នាង​ខ្ញុំ​នឹង​ចេញ​ទៅ​សម្ដែង​នៅ​អា​មេរិក​លើក​ទី​២​ ខ្ញុំ​ទៅ​តែ​ពីរ​នាក់​បង​ពែកមី ​ទោះ​បី​ជា​ខ្ញុំ​ និង​គាត់​​មាន​ភាព​ស្និត​ស្នាល​ជាមួយ​គ្នា​ក៏​ដោយ​ ក៏​គ្មាន​អ្វី​លើ​ស​ពី​មិត្ត​ភាព​ដែរ​ ព្រោះ​បង​ពែក​មី​ មាន​ប្រពន្ធ​កូន​រួច​ហើយ​"។

ខ្ញុង ចេញ​ទៅ​សម្ដែង​​ជា​មួយ​ និង​នាយ ពែកមី លើក​នេះ​មាន​រយៈ​ពេល​ ២ ខែ​ គឺ​ចាប់​ពីខែ សីហា ដល់ កញ្ញា​ តាម​ការ​អញ្ជើញ​ពី​បង​ប្អូន​ខ្មែរ​ដែល​រស់​នៅ​អា​មេរិក​។

នៅ​ក្នុង​ពិធី​សម្ពោធ​រឿងនេះ​ដែរ​លោក​ អ៊ិន​ សុភិន អគ្គនាយក​ផលិត​កម្ម​មហា​ហង្ស​បាន​មាន​ប្រសាសន៍​ថា​ "ស៊ុបភើ​ម៉ាំ​" គឺ​ជា​រឿង​ទី១​ ដែល ស្រីតុ និង នាង ខ្ញុង បាន​ប៉ះ​គ្នា​​ព្រោះ​កន្លង​មក​អ្នក​ទាំង​ពី​មិន​ដែល​បាន​សម្ដែង​ជា​មួយ​គ្នា​នោះ​ទេ​។ហេតុ​ដូច្នេះ​ហើយ​​ លោក​ សង្ឃឹម​ថា​ រឿង​នេះ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​ព្រោះ​បន្ទាប់​ពី​រឿង​នេះ​ចេញ Triller រួច​មក​មាន​អ្នក​ចូល​ទស្សនា​យ៉ាង​ច្រើន​ផង​ដែរ​។

លោក បន្ត​ថា​ រឿង "ស៊ុបភើម៉ាំ​" ជា​ប្រភេទ​រឿង​បែប​កំប្លុក​ប្លែង​សើច​តាំង​ពី​ដើម​រហូត​ដល់​ចប់​ នឹង​ត្រូវ​ចាក​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជ​ធានី ភ្នំពេញ និង​នៅ​ខេត្ត​សៀម​រាប​ ចាប់​ពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ ២០១៦ នេះ​តទៅ​ហើយ​​។​ចូល​រួម​សម្ដែង​ពី​​តារា​សម្ដែង​ប្រុស​ស្រី​ដែល​កំពុង​តែ​មាន​ទីផ្សារ​សិល្បៈ​នា​​ពេល​បច្ចុប្បន្ន​រួម​មាន​ អ្នកនាង សុខ សោម៉ាវត្តី នាយ គ្រឿន អ្នកនាង ខ្ញុង នាយពែកមី អ្នកនាង កាតុ នាយក្រូច និង​តារា​កិត្តិយស​ជាច្រើន​រូប​ទៀត​៕​​​​ ​ ​

អត្ថបទ៖ ឆុង ស៊ីណាន