ឡូយ​ណាស់ ពហុ​កីឡដ្ឋាន​ថ្មី​ ផ្ទុក​មនុស្ស​បាន​៦​ម៉ឺន​នាក់ ​ហើយ​ជម្លៀស​ចេញ​ត្រឹម​៧​នាទី

  • 2017-04-04 01:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុ​កីឡដ្ឋាន​មរតក​តេជោ​សែន​ ​ដែល​ត្រៀម​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣ ​បាន​ចាប់​ផ្ដើម​កសាង​ហើយ ​ដោយ​ប្រើ​ពេល​៤០​ខែ ​និង​ផ្ទុក​មនុស្ស​បាន​ចំនួន​៦​ម៉ឺន​នាក់។ ​នេះ​បើ​តាម​បញ្ជាក់​របស់​ឯកឧត្ដម​ ថោង​ ខុន។​

ប្រ​ធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ខាង​លើ​ បាន​បញ្ជាក់​បន្ថែម​ថា​អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​ពហុ​កីឡដ្ឋាន​នេះ គឺ​ប្រសិន​ណា​បើ​មាន​រឿង​ហេតុ​មិន​ល្អ​ណា​មួយ​កើត​ឡើង ​មនុស្ស​ទាំង​៦​ម៉ឺន​នាក់​នោះ ​អាច​ជម្លៀស​ចេញ​ត្រឹម​​តែ​ពេល​៧​នាទី​ប៉ុណ្ណោះ។ ​ដោយ​នេះ​គឺ​ជា​មធ្យោបាយ​មួយ​ដែល​ពិត​ជា​មាន​ស្ដង់ដារ​ពិត​ប្រាកដ ​សម្រាប់​អ្នក​គាំទ្រ​កាន់​តែ​មាន​ទំនុក​ចិត្ត។

ពហុ​កីឡដ្ឋាន​មរតក​តេជោ​សែន (Main Stadium) ​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​នេះ​ហើយ ​ដោយ​នេះ​គឺ​ជា​គម្រោង​ទី​២ ដែល​ចំណាយ​លុយ​​ប្រហែល​១៥៧​លាន​ដុល្លារ ​ខណៈ​ដែល​គម្រោង​ទី​១​ដែល​សាងសង់​អាង​ហែល​ទឹក ​កីឡា​ក្នុង​សាល ​តារាង​វាយ​កូន​បាល់ តារាង​បាល់ទះ ​នោះ ​គឺ​ធ្វើ​រួច​រាល់​អស់​ហើយ៕

អត្ថបទ៖ មុន្នីរម្យ