iPhone 8​ ​ប្រើ​បន្ទះ​ឈីប​ផលិត​ផ្ទាល់​ដោយ​ ​Apple

  • 2017-04-04 02:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple​ ​កំពុង​ផលិត​បន្ទះ​ឈីប​ក្រាហ្វិក​ ​(GPU)​ ​និង​បន្ទះ​ឈីប​គណនា​ ​(CPU)​ ​ដោយ​ខ្លួន​ឯង​ ​ហើយ​នឹង​បំពាក់​លើ​ ​iPhone 8​ ​ដែល​នឹង​បង្ហាញ​ខ្លួន​នា​ចុង​ឆ្នាំ​ ​២០១៧​ ​នេះ។

iPhone 7

ការ​ផលិត​បន្ទះ​ឈីប​ដោយ​ខ្លួន​ឯង​ ​អ្នក​វិភាគ​អន្តរជាតិ​ជា​ច្រើន​អះអាង​ថា​ព្រោះ​ ​Apple​ ​ចង់​ប្រាកដ​ពី​ភាព​ច្បាស់លាស់​ ​និង​រក្សា​ការ​សម្ងាត់​នៃ​ការ​ផលិត​គ្រឿង​បង្គំ​សំខាន់​ៗ​សម្រាប់​ ​iPhone​ ​ដែល​នឹង​ចេញ​ក្នុង​ខួប​ ​១០​ ​ឆ្នាំ​របស់​ក្រុមហ៊ុន។

Imagination​ ​ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ​ឈីប​ឲ្យ​ ​iPhone​ ​ជំនាន់​មុន​ៗ​ ​បង្ហើប​ថា​ ​Apple​ ​នឹង​លែង​សហការ​ជា​មួយ​ពួក​គេ​សម្រាប់​ផលិត​បន្ទះ​ឈីប​ ​iPhone​ ​ដែល​ចេញ​ក្នុង​ឆ្នាំ​ ​២០១៧​ ​និង​ ​២០១៨៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ