អ្នក​ឌីហ្សាញ​ iPhone ជើង​ចាស់​ដើរចេញ​ពី​ Apple

  • 2017-04-04 03:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​លោក​ Christopher Stringer ​អ្នក​ឌីហ្សាញ​ជើង​ចាស់​ដែល​ធ្វើ​ការ​ជា​មួយ​ Apple អស់​ពេល​ ២១ ឆ្នាំ​មក​ហើយ​នោះ​បាន​សម្រេច​ចាក​ចេញ​ពី​ទ្រនំ​របស់​ខ្លួន​ហើយ។

​លោក​ ​Stringer ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​ឌីហ្សាញរបស់​លោក​ Jony Ive។ ​​រយៈពេល​ ២០ ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​ ​Stringer ​បាន​​​រួម​ចំណែក​ក្នុង​ការ​ឌីហ្សាញ​តាំង​ពី​ iPhone, iPad រហូត​ដល់​កុំព្យូទ័រ​ Mac ទៀត​ផង។ ក្រោយ​ចេញ​ពី Apple គេ​​មិន​ច្បាស់​ឡើយ​ថា​អ្នក​ឌីហ្សាញ​ជើង​ចាស់​រូប​នេះ​នឹង​បោះ​ជំហាន​ទៅ​កាន់​គោលដៅ​ណា​បន្ទាប់។

ការ​ចាក​ចេញ​នេះ​ដែរ​កើត​មាន​ក្រោយ​ពីរ​ឆ្នាំ​ បន្ទាប់​ពី​លោក Jony Ive ឡើង​កាន់​តំណែង​ជា​នាយក​ផ្នែក​ឌីហ្សាញ។ កាល​ពី​ឆ្នាំ​មុន​សមាជិក​ក្រុម​ឌីហ្សាញ​របស់​លោក Jony Ive មួយ​រូប​ក៏​បាន​ចាក​ចេញ​ទៅ​កាន់​តំណែង​នៅ​ក្រុមហ៊ុន​ GoPro ក្រោយ​បម្រើ​ការងារ​នៅ​ Apple អស់​ពេល​ជាង ២០ ឆ្នាំ៕​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង