Mane អាច​អវត្តមាន​ប្រកួត​ Liverpool រហូត​បញ្ចប់​រដូវ​កាល​

  • 2017-04-04 03:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool កំពុង​ព្រួយ​បារម្ភ​ពី​របួស​សរសៃពួរ​ជង្គង់​របស់​ Sadio Mane ដែល​អាច​ឲ្យ​គេ​សម្រាក​រហូត​បញ្ចប់​រដូវកាល​​។

Sadio Mane

ខ្សែ​បម្រើ​សញ្ជាតិ​សេណេហ្គាល់​ត្រូវ​រង​របួស​ ហើយ​ប្ដូរ​ចេញ​ភ្លាមៗ​ក្នុង​ប្រកួត​ជាមួយ​ Everton កាល​ពី​ថ្ងៃ​សោរ៍​បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​ Leighton Baines នៅ​លើ​ទីលាន។ Mane បាន​ស្កេន​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ប៉ុន្តែ​ដោយសារ​ជង្គង់​ហើម​មិន​អាច​ឲ្យ​គ្រូពេទ្យ​ដឹង​​ពី​ផល​ប៉ះពាល់​អាច​យូរ​ដល់​កម្រិត​ណា​នៅ​ឡើយ​។

កីឡាករ​វ័យ​២៤​ឆ្នាំ​គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឲ្យ​ Liverpool ច្រើន​ជាង​គេ​រដូវ​កាល​នេះ​ ហើយ​១០០%​ រូបគេនឹង​អវត្តមាន​ការ​ប្រកួត​ទល់នឹង​ Bournemouth នៅ Anfield យប់​ថ្ងៃ​ពុធ​ និង​ការ​ប្រកួត​ប៉ះ​​ Stoke នៅ​ចុង​សប្ដាហ៍​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន