ប្លែក​ភ្នែក​ជាមួយ​តួ​ប្រុស​ស្រី​២គូ​ ថ្ងៃ​សម្ពោធ​រឿង"ស៊ុបភើម៉ាំ​"

  • 2017-04-04 04:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ​ផលិត​កម្ម​មហា​ហង្ស​បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​របស់​ខ្លួន​រឿង​ "ស៊ុបភើម៉ាំ​" នៅ​រោង​ភាព​យន្ត​លេជេន​ទួល​គោក​។​ ក្នុង​​នោះ​តារា​ប្រុស​ស្រី​ចំនួន​ពី​គូរ​​មាន​នាយ គ្រឿន អ្នកនាង សុខ សោម៉ាវត្តី នាយ ក្រូច និង​អ្នក​នាង​ ខ្ញុង​បាន​តែ​ង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ដូច​កូន​ក្រមុំ​ និង​កូន​កំលោះ​។

ការ​តុប​តែង​ខ្លួន​ដូច​កូន​កំលោះ​ និង​កូន​ក្រមុំ​នេះ​ដែរ​ នាយ​គ្រឿន​ដើរ​កៀក​ដៃ​គ្នា​ជាមួយ អ្នកនាង សុខ សោម៉ាវត្តី ចំណែក​ឯ​នាយ ក្រូច​ ដើរ​បណ្ដើរ​គ្នា​ជាមួយ​អ្នក​នាង​ខ្ញុង​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ និង​អ្នក​ដែល​ចូល​រួម​ក្នុង​ពិធី​នោះ​បាន​សរសើរ​ថា​កម្ម​វិធី​សម្ពោធ​រឿង​របស់​មហា​ហង្ស​លើក​នេះ​តួ​ប្រុស​ និង​តួ​ស្រី​តែង​ខ្លួន​ខុស​ប្លែក​ពី​រាល់​ដង​តែ​មើល​ទៅ​ស្រស់​ស្អាត​ប្លែក​ម្យ៉ាង​ដែរ​។

លោក អ៊ិន សុភិន អគ្គនាយក​ផលិត​កម្ម​មហា​ហង្ស​មាន​ប្រសាសន៍​ថា​ រឿង "ស៊ុបភើ​ម៉ាំ​" នេះ​ខុស​ប្លែក​ពី​រឿង​មុន​ៗ​ ដោយ​សារ​តែ​​រឿង​នេះ​មាន​កំពូល​តារា​កំប្លែង​ស្រី​២​រូប​បាន​ប៉ះ​គ្នា​ជា​លើក​ដំបូង​ គឺ​អ្នកនាង ខ្ញុង និង ស្រីតុ ។​​ ហេតុ​ដូច​ច្នេះ​ហើយ​លោក​សង្ឃឹម​ថា​រឿង​នេះ​ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​នៅ​ពេល​ដែល​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​នា​ពេល​ខាង​មុខ​នេះ​។

លោក បន្ត​ថា​ រឿង​ "ស៊ុបភើម៉ាំ​" នេះ​ជា​រឿង​បែប​កំប្លុក​កំប្លែង​សើច​តាំង​ពី​ដើម​រហូត​ដល់​ចប់​ ជា​មួយ​ភាព​ច្រមិច​​ក្រមឺម​របស់​តួ​ប្រុស​តួ​ស្រី​ក្នុង​រឿង នឹង​ត្រូវ​ចាក​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀម​រាប​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ ២០១៧ នា​ពេល​ខាង​មុខ​នេះ​ហើយ​។​ចូល​រួម​​សម្ដែង​ដោយ​ អ្នកនាង សុខ សោម៉ាវត្តី នាយ គ្រឿន នាយ ពែកមី នាង ខ្ញុង អ្នកនាង តុ នាយ ក្រូច លោក ងួន សុបិន និង​តារា​កិត្តិយស​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម