កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​ Pacquiao ជិត​មក​ខ្មែរ​ទៀត​ហើយ​

  • 2017-04-05 01:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្តេច​ប្រដាល់​អាស៊ី​របស់​ហ្វីលីពីន​ Manny Pacquiao អាច​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ជា​លើក​ទី​២​ បន្ទាប់​ពី​មក​ស្រុក​ខ្មែរ​លើក​ទី​១​កាល​ពី​ប៉ុន្មាន​ខែ​មុន។ តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​​ទម្លាយ​ឲ្យ​ដឹង​ថា​ កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភព​លោក​ Manny Pacquiao នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ដើម្បី​ធ្វើ​សិក្ខាសាលា​ពោល​គឺ​ចែក​រំលែក​បទ​ពិសោធន៍​ក្បាច់​គុន​ប្រដាល់​ដល់​កីឡាករ​កម្ពុជា។ ការ​ធ្វើ​សិក្ខាសាលា​នេះ​គ្រោង​ធ្វើ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ដំណាក់​កាល​ទី​១​ដែល​ទើប​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​​ព្រឹក​ ​ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៧​កន្លង​ទៅ​​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា