Mercedes-Benz ចាប់ដៃ​ក្រុមហ៊ុន​​ Bosch បង្កើត​រថយន្ត​គ្មាន​មនុស្ស​បើក

  • 2017-04-05 04:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ Mercedes-Benz ដែល​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ Daimler បាន​ចាប់​ដៃ​គ្នា​ជាមួយក្រុមហ៊ុន​ Bosch ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​រថយន្ត​ដ៏​ធំ​បំផុត ដើម្បី​សម្រេច​គម្រោង​បង្កើត​រថយន្ត​គ្មាន​មនុស្ស​បើក​សម្រាប់​ទសវត្សរ៍​ខាង​មុខ។ គម្រោង​នេះ​នឹង​ច្របាច់​បញ្ចូល​គ្នា​រវាង​យានយន្ត​ពី​អ្នក​ជំនាញ​របស់ Daimler គួប​ផ្សំ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​ Bosch។

​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា ផែនការ​នេះ​នឹង​ផ្ដោត​សំខាន់​ខ្ពស់​ទៅ​លើ​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ឆ្លាត​វៃ ដែល​អាច​ជួយ​សម្រួល​ការ​កក​ស្ទះ​ចរាចរ​និង​​​ពង្រឹង​បន្ថែម​នូវ​ប្រព័ន្ធ​សុវត្ថិភាព​។

រំលឹក​ថា​ចំពោះ​គម្រោង​បែប​នេះ​ មិន​ថា​តែ​ក្រុមហ៊ុន​ទាំង​ពីរ​​នេះ​​ឡើយ បើ​ងាក​ទៅ​មើល​កាល​ពី​អតីតកាល​ ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន ដូច​ជា Fiat Chrysler និង Google, Volvo, Uber Delphi និង Mobileye ដែល​ចាប់​គម្រោង​បង្កើត​រថយន្ត​គ្មាន​មនុស្ស​បើកនេះ។

ប្រភព៖ theverge

ប្រែសម្រួល៖ កៅ រក្សា