Porsche​ ​ចិន​ ​ចេញ​ម៉ូដែល​ពិសេស​ ​សម្រាប់​នារី​សម័យ​ថ្មី ឃើញ​តម្លៃ​ហួស​ចិត្ត

  • 2017-04-05 06:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្ម​ផលិត​រថយន្ត​ ​Zoyte​ ​ដែល​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ ​Porsche​ ​ចិន​ ​បាន​បញ្ចេញ​ម៉ូដែល​SR9​ ​ដែល​មាន​រាង​សឹង​តែ​ដូច​ ​Porsche Macan​ ​ហើយ​មាន​ពណ៌​ស៊ីជម្ពូ​សម្រាប់​ទាក់ចិត្ត​នារី​សម័យ​ទំនើប។

Zoyte SR9​ ​ដំណើរការ​ដោយ​ម៉ាស៊ីន​ ​Turbo​ ​កម្លាំ​ ​១៩០​ ​សេះ​ ​ចំណុះ​ ​២,០​ ​លីត្រ​ ​ប្រើ​ប្រអប់​លេខ​ដៃ​ ​៥​ ​វគ្គ​ ​ឬ​ម៉ូដែល​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​DCT​ ​៦​ ​វគ្គ។ SR9​ ​ពណ៌​ស៊ីជម្ពូ​ដ៏​ឆើត​ឆាយ​នេះ​មាន​តម្លៃ​ ​(បរទេស)​ ​ចន្លោះ​ចាប់​ពី​ ​១៥ ៧៩០​ ​ដុល្លារ​ ​ដល់​ ​២៦ ០០០​ ​ដុល្លារ​ ​ដោយ​អាស្រ័យ​លើ​ជម្រើស​នៃ​គ្រឿង​បំពាក់​បន្ថែម​ ​(ម៉ូដែល​ធម្មតា​ ​និង​ ​Full Option)។

Porsche​ ​មិន​មែន​ជា​ក្រុមហ៊ុន​តែ​មួយ​ដែល​ ​Zoyte​ ​ចម្លង​តាម​នោះ​ទេ​ ​ពោល​មាន​ដូច​ជា​ ​Audi​ ​Jaguar និង​ ​Land Rover​ ​ជា​ដើម​ ​ខណៈ​រថយន្ត​របស់​ក្រុមហ៊ុន​នេះ​មាន​លក់​តែ​ទីផ្សារ​ប្រទេស​ចិន​ប៉ុណ្ណោះ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ