Enrique នឹង​សម្រាក​ពី​បាល់ទាត់​១​ឆ្នាំ​ មុន​សម្រេច​ចិត្ត​ទៅ​ដឹក​នាំ​ក្លឹប​ណា​បន្ត​ទៀត

  • 2017-04-05 08:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enrique នឹង​ចំណាយ​ពេល​១​ឆ្នាំ​សម្រាក​ពី​បាល់ទាត់​ដើម្បី​​លំហែ​កាយ​ និង​ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ​។​

Luis Enrique

អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​ប្រកាស​ចាកចេញ​ពី​ Barcelona ក្រោយ​ចំណាយ​ពេល​៣​ឆ្នាំ​​ជួយ​ក្លឹប​ឈ្នះ​ Champions League​ ម្ដង, Copa del Rey ២ដង និង​ La Liga ២ដង។ ព័ត៌មាន​នៃ​ការ​ចាកចេញ​នេះ​ដែរ​ ត្រូវ​ក្លឹប​ Arsenal ព្យាយាម​ទាក់ទង​រូប​លោក​ទៅ​ដឹកនាំ ប៉ុន្តែ​ Enrique បាន​បញ្ជាក់​ថា​នឹង​ពិចារណា​ពី​អនាគត​ ​ពេល​ត្រឡប់​មក​កាន់​បាល់ទាត់​វិញ។

មក​ទល់​នឹង​ពេល​នេះ Barcelona នៅ​មិន​ទាន់​រក​ឃើញ​អ្នក​ជំនួស​តំណែង​ Luis Enrique នៅ​ឡើយ​ទេ​។ Pep Guardiola ដែល​ធ្លាប់​ដឹក​នាំ​ Barca ចន្លោះ​ឆ្នាំ ២០០៨-២០១២ ក៏​បាន​សម្រាក​១​ឆ្នាំ​ពី​បាល់ទាត់​ដែរ មុន​ពេល​ទៅ​កាន់ Bayern Munich៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី