រូប​១​សន្លឹក ​ក្រុម​កីឡា​ E-Sports កម្ពុជា​ត្រូវ​បាន​បង្ហោះ​លើ​ Page សម្តេច​តេជោ

  • 2017-04-05 08:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​រៀប​ចំ​ពិធី​ជប់​លៀង​យ៉ាង​ពិសេស​ដល់​​អត្តពលិក​កម្ពុជា​គ្រប់​ប្រភេទ​ដើម្បី​អបអរសាទរ​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ព្រម​ទាំង​ក្នុង​ឱកាស​ខួប​សម្តេច​ផង​ដែរ។ វត្តមាន​របស់​សម្តេច​ជា​ការ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​បំផុត​សម្រាប់​វិស័យ​កីឡា​កម្ពុជា។ ក្នុង​ចំណោម​កីឡាករ​ កីឡា​ការិនី គ្រូ​បង្វឹក​ និង​ថ្នាក់​ដឹក​នាំ​កីឡា​គ្រប់​ប្រភេទ​ប្រមាណ​៣២០០​នាក់​​ក្រោម​បរិយាកាស​សប្បាយ​រីករាយ​ ក៏​មាន​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​​​បាន​ចូល​រួម​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រូបភាព​ក្រុម​ E-Sports កម្ពុជា​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​ Page ផ្លូវ​ការ​របស់​សម្តេច។

សម្តេច ហ៊ុន សែន រាក់ទាក់​អ្នក​កីឡា

ឆ្លៀត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ និង​ឱកាស​ខួប​កំណើត​របស់​សម្តេច​ យើង​ខ្ញុំ​ក្រុម​ការងារ​សូម​ជូន​ពរ​សម្តេច​តេជោ​ ហ៊ុន សែន​មាន​សុខភាព​ល្អ និង​អាយុ​យឺនយូរ៕

ក្រុម​ E-Sports កម្ពុជា

អត្ថបទ៖ ជាន ចាន់រ៉ា