ចង់ដឹងអត់ ដូណាល់ ត្រាំ ធ្វើការ៣ខែ​ដំបូង​នេះ បានប្រាក់ខែ​ប៉ុន្មាន?

  • 2017-04-06 02:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​នឹង​ពេល​នេះ ប្រធានាធិបតី​អាមេរិក ទី​៤៥ លោក ដូណាល់ ត្រាំ បាន​ឡើង​កាន់​ដំណែង​ពេញ​សិទ្ធ រយៈ​ពេល​៣​ខែ​មក​ហើយ ពោល​គឺ​ចាប់​តាំង​ពី ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧​មក។

លោក ត្រាំ ដែល​ធ្លាប់​បាន​សន្យា​ថា នឹង​ធ្វើ​ការ​ដោយ​មិន​យក​ប្រាក់​បៀវត្ស បាន​បរិច្ចាគ​ប្រាក់​ខែ​មួយ​ត្រីមាស​ដំបូង​របស់​ខ្លួន (៣ខែ) ឲ្យ​ទៅ​ទីភ្នាក់ងារ​សហព័ន្ធ National Park Service កាល​ពី​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ។

នៅ​ក្នុង​សន្និសីទ​ឯ​សេតវិមាន លោក Sean Spicer រដ្ឋ​លេខាធិការ​របស់​សេតវិមាន បាន​បង្ហាញ​សែក​មួយ​សន្លឹក ដែល​បាន​ចុះហត្ថលេខា​ដោយ លោក ត្រាំ មាន​ទឹក​ប្រាក់​ចំនួន ៧៨ ៣៣៣.៣២ដុល្លារ ដែល​ជា​ប្រាក់​បៀវត្ស​៣​ខែ​របស់​ប្រធានាធិបតី​សម្បូរ​ទ្រព្យ​រូប​នេះ និង​ប្រគល់​ទៅ​ឲ្យ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ លោក Ryan Zinke ដែល​មើល​ការ​ខុស​ត្រូវ​ទីភ្នាក់ងារ​សហព័ន្ធ​នោះ។

គួរ​បញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក ទទួល​បាន​ប្រាក់​បៀវត្ស ចំនួន ៤០០ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​មិន​រាប់​បញ្ចូល​ពី​អត្ថប្រយោជន៍ ដែល​មក​ជាមួយ​នឹង​ការងារ ដូច​ជា​លំនៅឋាន​ឡើយ៕

ប្រភព៖ nytimes   ប្រែ​សម្រួល៖ សេង ឡុង