គ្រូ​ជម្រើស​ជាតិ​​ថា ​​​​​​​កម្ពុជា​​​នឹង​ខ្លាំង​ជាង​នេះ​ក្នុង​រយៈ​ពេល​​ដ៏​ខ្លី

  • 2017-04-06 04:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​ Leonardo Vitorino ​គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​​​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧​​ថា ក្រុម​គោ​ព្រៃ​កម្ពុជា នឹង​មាន​ទម្រង់​លេង​កាន់​តែ​ខ្លាំង​ជាង​បច្ចុប្បន្ន​​ក្នុង​រយៈ​ពេល​ ​២​ឬ​៣​ខែ​​ក្រោយ​​​ពោល​គឺ​​ការ​ប្រមូល​ផ្ដុំ​លើក​ក្រោយ​។

លោក ​ Leonardo Vitorino

​ក្រុម​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​បាល់ទាត់​អាហ្វហ្គានីស្ថាន​នា​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​២​ក្នុង​ពូល​ C ​នៃ​​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019។ ​ស្រប​ពេល​​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​ខាង​លើ​បង្ហាញ​ជំនឿ​ចិត្ត​ថា ក្រុម​របស់​ខ្លួន​ នឹង​​មាន​ទម្រង់​លេង​កាន់​តែ​ខ្លាំង​ក្នុង​រយៈ​ពេល​នៃ​ការ​ប្រមូល​ផ្ដុំ​​លើក​ក្រោយ​នេះ​​។

គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បន្ថែម​ថា ទទឹម​​នឹង​ការ​រីក​ចម្រើន​របស់​ក្រុម​ជម្រើស​ជាតិ​ក៏​ត្រូវ​ការ​ ការ​គាំទ្រ​ពី​សំណាក់​មហាជន​ផង​ដែរ។ ចំពោះ​ចំណុច​ខ្វះខាត​លោក​មើល​​ឃើញ​មួយ​ចំនួន ​ដែល​ត្រូវ​តែ​កែប្រែ​រួម​ទាំង​បច្ចេកទេស​​​ និង​ល្បឿន។

​លោក Leonardo Vitorino ​ត្រូវ​បាន​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ប្រកាស​តែង​តាំង​​​ជា​គ្រូ​បង្វឹក​ក្រុម​គោ​ព្រៃ​កម្ពុជា​ចំនួន ១​រដូវ​កាល​គិត​​ចាប់​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧៕

ក្រុម​កម្ពុជា​ពេល​ត្រឡប់​ពី ហ្សកដានី

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​