iPhone 8​ ​នឹង​ពន្យារ​ពេល​ចេញ​លក់​ ​ព្រោះ​បញ្ហា​ ​...

  • 2017-04-06 07:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​សេដ្ឋកិច្ច​របស់​ចិន​ ​Economic Daily News​ ​បាន​ឲ្យ​ដឹង​ថា​ ​iPhone 8​ ​នឹង​ពន្យារ​ពេល​ចេញ​លក់​ ​ព្រោះ​ការ​ផលិត​អេក្រង់​ ​OLED​ ​និង​បច្ចេកវិទ្យា​មួយ​ចំនួន​ ​មាន​ភាព​រអាក់រអួល។

រូបតំណាង iPhone 8

បញ្ហា​រអាក់រអួល​ បើ​តាម​ប្រភពដដែល​នេះ​​នឹង​ធ្វើ​ឲ្យ​ ​iPhone 8​ ​ដែល​គេ​រំពឹង​នឹង​បង្ហាញ​ខ្លួន​ក្នុង​ខែ​ ​កញ្ញា​ ​ត្រូវ​លើក​ពេល​ទៅ​ដល់​ខែ​ ​តុលា​ ​ឬ​វិច្ឆិកា​ ​២០១៧។

ទោះ​ជា​អាច​មាន​ការ​ពន្យារ​ពេល​បញ្ចេញ​ ​iPhone 8​ ​ក្នុង​កម្មវិធី​បង្ហាញ​ផលិតផល​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​ខែ​កញ្ញា​ ​តែ​គេ​សន្និដ្ឋាន​ថា​ ​Apple​ ​នឹង​បញ្ចេញ​ ​iPhone 7s​ ​និង 7s Plus​ ​យ៉ាង​ពិត​ប្រាកដ​ក្នុង​ពិធី​នេះ៕

ប្រភព៖ Mashable   ប្រែ​សម្រួល៖ រដ្ឋ