ប្លែក​ទៀត​ហើយឆ្នាំ​ថ្មី​​នេះ Town ថត​ស្ប៉ត​សង្ក្រាន្ត​ភ្នំពេញ​ទៀត (វីដេអូ)

  • 2017-04-06 08:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ព្រឹក​មិញ​នេះ​ក្រុម​ការងារ​ផលិតកម្ម​ Town ជា​ច្រើន​បាន​រួម​គ្នា​ថត​វីដេអូ​ខ្លី​មួយ​ដែល​ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​សង្ក្រាន្ត​ភ្នំពេញ​ក្នុង​ឆ្នាំ​ថ្មី​នេះ នៅ​បរិវេណ​វត្ត​ភ្នំ​។

លោក​ ករុណា ពេជ្រ អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​ Town ប្រាប់​ Sabay ថា​ ៖ "​សម្រាប់​នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​ Town បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ ឬ ហៅ​ថា​វីដេអូ​ខ្លី​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ទាក់​ទង​ជា​​មួយ​កម្មវិធី​សង្ក្រាន្ត​ភ្នំពេញ នៅ​វត្តភ្នំ ដែល​​ឆ្នាំ​នេះ​នៅ​ភ្នំពេញ​​ធ្វើ​ធំ​ជាង​រាល់​ឆ្នាំ​"។

​​​​​ដំណើរ​ការ​ថត​ត្រូវ​បាន​ចាប់​ផ្ដើម​កាល​ពី​៨​ព្រឹក​មិញ​នេះ​ ដែល​រួម​ជា​មួយ​ការ​លេង​ល្បែង​ប្រជាប្រិយ​ដូច​ជា​ លាក់​កន្សែង ចោល​ឈូង ទាញព្រ័ត្រ លោត​ប៉ាវ ពូន​ភ្នំ​ខ្សាច់​ របាំ​ត្រុដិ និង​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ Town ដូចជា ករុណា ពេជ្រ សុគន្ធ​ ថេរ៉ាយុ ឈិត សុវណ្ណ​បញ្ញា​ លី អ៊ីវ៉ាធីណា គូម៉ា សូ ស៊ីរីកា នីរ័ត្ន​ រ៉ាប៊ី៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម