Davis Cup 2017 កម្ពុជា​​ឡើង​វគ្គ​ខ្វែង​​​សល់​១​ប្រកួត​ក្នុង​ដៃ​ ក្រោយ​បំបាក់​ម្ចាស់​ផ្ទះ​

  • 2017-04-06 07:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​ខ្វែង​ហើយ​ បន្ទាប់​ពី​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​បារ៉ែន ៣-០​កាល​ពី​ល្ងាច​ម្សិល​មិញ​ ក្នុង​ការ​ប្រកួត​​ Davis Cup 2017 ​​​​វគ្គ​ជម្រុះ​ពូល A តំបន់​អាស៊ី/អូសេអានី ​កម្រិត​​ទី​៤។ ​

សកម្មភាព​ប្រកួត​ម្សិលមិញ​

​សម្រាប់​លទ្ធផល​​​វិញ្ញាសា​វាយ​ទោល​ទី​១ ​កីឡាករ​ ឡុង សំនៀង (កម្ពុជា) ​យក​ឈ្នះ​កីឡាករ ABDULNABI Hasan (បារ៉ែន) ៦-៤, ៦-៧, 6-២។ ​វិញ្ញាសា​វាយ​​ទោល​ទី​២ ប៊ុន កេន្នី (កម្ពុជា) យក​ឈ្នះ​​កីឡាករ​ QAED Yusuf (បារ៉ែន) ៦-០, ៦-២​។ ​វិញ្ញាសា​វាយ​​គូ អោ សារិទ្ធ​ ចាប់​ដៃ​គូ​ជា​មួយ​កីឡាករ ម៉ម ផល្គុណ (កម្ពុជា) ​យក​ឈ្នះ​កីឡាករ​ ABDULNABI Hasan និង​​ ABDULNABI Abdulkarim (បារ៉ែន) : ៦-៣, ៤-៦, ៦-៤។ សរុប​ជា​លទ្ធផល​កម្ពុជា​យក​ឈ្នះ​បារ៉ែន ៣-០។

​គិត​ត្រឹម​​​ពេល​នេះ​កម្ពុជា​​​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា ​ពោល​គឺ​​ប្រកួត​លើក​ទី​១ យក​ឈ្នះ​​ប្រទេស​មីយ៉ាន់ម៉ា ៣-០ ​ប្រកួត​ទី​២ យក​ឈ្នះ​ប្រទេស កៀហ្សី​ជីស្ថាន ២-១ និង​ប្រកួត​ទី​៣​គឺ​ឈ្នះ​ម្ចាស់​ផ្ទះ​នេះ​​តែ​ម្ដង​។ ដោយ​ឡែក​​មួយ​ប្រកួត​ដែល​នៅ​សល់​កម្ពុជា នឹង​ត្រូវ​ប៉ះ​​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៧ ស្អែក​នេះ។

​ចំណែក​​​​នៅ​ពូល B ​ប្រទេស​ អូម៉ង់, ម៉ុងហ្គោលី និង សិង្ហបុរី ​​កំពុង​មាន​ពិន្ទុ​ប្រដេញ​គ្នា​​​ឡើង​ទៅ​វគ្គ​ខ្វែង​​៕

រូប​ថត៖ ផ្ដល់​ឲ្យ​ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​