យប់​ឡើង​ក្ដៅ​មែន? ងាយៗ​ធានា​ជួយ​ឲ្យ​ត្រជាក់​គេង​ម៉ា​ស្រួល

  • 2017-04-07 02:13:19
  • ចំនួនមតិ

ចន្លោះមិនឃើញ

អំឡុង​ខែ​ក្ដៅ ប្រិយមិត្ត​តែង​មាន​អារម្មណ៍​ថា​ក្ដៅ​​ស្អុះស្អាប់ និង​រក​វិធី​ដោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជៀស​វាង​ពី​អាកាសធាតុ​ក្ដៅ​បែប​នេះ។ ជា​ពិសេស​ចូល​ដល់​ខែ​មេសា ឬ​ខែ​ចែត្រ នេះ​ ជា​ខែ​ក្ដៅ​ខ្លាំង​ចឹង ច្បាស់​ជា​ពិបាក​គេង​ពេល​យប់​មិន​ខាន។

ខាង​ក្រោម​ជា​វិធី​សាស្ត្រ​ងាយ​ៗ ដែល​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល​ពេល​យប់ បើ​ទោះ​អាកាស​ធាតុ​ក្ដៅ៖

បើក​បង្អួច៖ ករណី​ផ្ទះ​មាន​បង្អួច អ្នក​អាច​បើក​បង្អួច​ឲ្យ​មាន​ខ្យល់​ចេញ​ចូល អាច​ធ្វើ​ឲ្យ​ក្នុង​បន្ទប់​មាន​ភាព​ស្រស់​ថ្លា ឬ​មាន​ខ្យល់​ត្រជាក់​ជាង​មុន។

គេង​ពាក់​អាវ​សាច់​កំណាត់​សំឡី អាវ​រលុង​ៗ៖ ជៀស​វាង​ខោអាវ​ណា​តឹង រឹប​ណែន ឬ​មាន​សភាព​ក្រាស់​ឃ្មឹក​ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ដំណេក​កាន់​តែ​មាន​សភាព​ក្ដៅ​ខ្លាំង។

គេង​ម្នាក់​ឯង៖ ការ​គេង​ម្នាក់​ឯង​ក៏​អាច​ជួយ​បន្ថយ​ឲ្យ​ការ​ក្ដៅ​ស្អុះស្អាប់​ថយ​ចុះ​មួយ​កម្រិត​បាន​ដែរ។ សីតុណ្ហភាព និង​ការ​ដក​ដង្ហើម​ចេញ​ចូល​នៅ​ក្បែរ​គ្នា និង​ប៉ះ​ស្បែក​គ្នា​កាន់​តែ​ធ្វើ​ឲ្យ​ក្ដៅ។

បិទ​ភ្លើង៖ ការ​បិទ​ភ្លើង​ជា​វិធី​ល្អ​ក្នុង​ការ​បន្ថយ​កម្ដៅ​ និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​សេវា​អគ្គិសនី។

គេង​ក្រៅ​បន្ទប់៖ ចេញ​គេង​នៅ​ក្រៅ​បន្ទប់ ឬ​គេង​នៅ​រាន​ហាល​​​ក្រៅ​ផ្ទះ បើ​សិន​ជា​មាន។ ករណី​មួយ​ទៀត បើ​សិន​ជា​មាន​តង់ អ្នក​អាច​បោះ​តង់​គេង​ក្នុង​បរិវេណ​ផ្ទះ​ដែល​មាន​របង​ហ៊ុម​ព័ទ្ធ​បាន។

ងូត​ទឹក​មុន​ចូល​គេង៖ ខែ​ក្ដៅ មុន​ចូល​គេង អ្នក​អាច​ងូត​ទឹក​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ និង​មាន​ផាសុកភាព។

សម្អាត​បន្ទប់​ឲ្យ​មាន​ភាព​ទូលាយ៖ កាល​ណា​បន្ទប់​រៀប​ចំ​បាន​ស្អាត​បាត រៀប​ចំ​ទុក​ដាក់​របស់​របរ​បាន​ត្រឹម​ត្រូវ​ បរិស្ថាន​ជុំវិញ​ក្នុង​បន្ទប់ មើល​ទៅ​កាន់​តែ​ទូលាយ និង​ជួយ​ឲ្យ​ការ​គេង អាច​នឹង​មាន​ភាព​ស្រស់​ថ្លា​បាន​មួយ​កម្រិត។

កង្ហារ​ទឹក​កក ឬ​កង្ហារ​ចំហាយ​ទឹក៖ កង្ហារ​ធម្មតា​ពេល​យប់​ខែ​ក្ដៅ ប្រហែល​ជា​ជួយ​មិន​បាន​ច្រើន​ឡើយ​ ព្រោះ​អី​វា​នឹង​បក់​យក​ខ្យល់​កំពុង​​មាន​ស្រាប់​ចេញ​ទៅ​ក្រៅ​មួយ​ចំណែក។ បើ​ចង់​ត្រជាក់​គេង​ម៉ា​ស្រួល អ្នក​អាច​ច្នៃ​កង្ហារ​ទឹកកក​មក​ប្រើ ឬ​បើ​មិន​អ៊ីចឹង​ទេ អាច​ប្រើ​កង្ហារ​ចំហាយ​ទឹក​ក៏​បាន។

ម៉ាស៊ីន​ត្រជាក់៖ អ្នក​គួរ​សន្សំ​លុយ​បណ្ដើរៗ ដើម្បី​ទិញ​ម៉ាស៊ីន​ត្រជាក់ ក្នុង​ករណី​អាកាស​ធាតុ​ឡើង​ក្ដៅ​មែន​ទែន។ ការ​ជ្រើស​រើស​ម៉ាស៊ីន​​ត្រជាក់​ទៀត​សោត បើ​មិន​បាន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​ចំណាយ​កាន់​តែ​ខ្ជះខ្ជាយ ដោយ​សារ​ស៊ី​ភ្លើង​ខ្លាំង។ តែ​កុំ​បារម្ភ Sabay សូម​ណែនាំ​ម៉ាស៊ីន​ត្រជាក់​ស៊េរី​ថ្មី​ស៊ី​ភ្លើង​តិច មិន​ខ្ចី​លាន់​សំឡេង​ខ្លាំង ត្រជាក់​ឡើង​កប់ គឺ Samsung 8 Pole Digital Inverter 2017


អត្ថបទ៖ ថា ម៉ាលីដា