ពិសេស​មែន! ក្រុមហ៊ុន​​ខេមប្រ៊ូ នាំ​របាំ​ត្រុដិ​ មក​លេង​ដល់​មុខ​ Sabay ​ហ្មង​​

  • 2017-04-06 08:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន ខេមប្រ៊ូ អិលធីឌី ជារោងចក្រ​ផលិត​ស្រាបៀរ​ដ៏​ធំបំផុត​ក្នុង​​ប្រទេស​កម្ពុជា បាន​​នាំ​របាំ​ត្រុដិ​ ដែល​ជា​ប្រភេទ​របាំ​ប្រជាប្រិយ និង​ជា​ប្រភេទ​របាំ​មួយ​ ដែល​គេ​​និយម​លេង​​​​ក្នុង​​ពេល​ចូល​​ឆ្នាំ​ខ្មែរ​​ដើម្បី​ប្រសិទ្ធិ​សព្វ​សាធុការ​ ជូន​ពរ​ដល់​អ្នក​ភូមិ អ្នក​ស្រុក​ ​បណ្ដេញ​គ្រោះ​ចង្រៃ​ពី​ឆ្នាំ​ចាស់​ នាំ​មក​នូវ​ភាព​សម្បូរ​សប្បាយ​​សម្រាប់​ឆ្នាំ​ថ្មី​ មក​រាំ​លេង​ដល់​ក្រុមហ៊ុន​ Sabay​ ផ្ទាល់​។

ក្រុមហ៊ុន ខេមប្រ៊ូ បាន​ធ្វើ​ឱ្យ​បុគ្គលិក​ Sabay ទាំង​អស់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ ព្រោះ​​នៅ​សុខ​ៗ​ស្រាប់​តែ​មាន​ក្ដាន់​មួយ​ក្បាល និង​ព្រាន​ព្រៃ​​ម្នាក់​រត់​ដេញ​បាញ់​ក្ដាន់​ដល់​ក្នុង​ក្រុមហ៊ុន​តែ​ម្ដង​។ បន្ថែម​លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​មួយនេះ បាន​ជូន​កាដូរ​ជា​ពិសេស​ជូន​ដល់​ក្រុមហ៊ុន Sabay ​ទៀត​ផង​។ កាដូរ​ពិសេស​នោះ គឺ​មាន​ការ​លក់​ជូន​​ភេសជ្ជៈ និង​ស្រាបៀ​​​អង្គរ​ដល់​បុគ្គលិក​​ Sabay ទាំង​អស់​ក្នុង​តម្លៃ​​ដ៏​ពិសេស ហើយ​បាន​ក្រមា​ដ៏​ស្រស់​ស្អាត​មួយ​ទៀត​ តាម​រយៈ ​លោក​ ខេននី លីម ប្រធាន​ផ្នែក​ទី​ផ្សារ​​ក្រុមហ៊ុន ខេម​ប្រ៊ូ។

តាម​រយៈ​ការ​​សំដែង​​របាំ​នេះ នៅ​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ នៅ​គ្រប់​ស្ថាប័ន​ ក្រុមហ៊ុន​ ឬ​នៅ​តាម​​ស្រុក​ភូមិ ប្រជាពលរដ្ឋ​ គឺ​តែង​មាន​សេចក្ដី​សប្បាយ​រីក​រាយ​​ ​​សុភមង្គល​​ លាភសក្ការៈ នឹង​កើត​មាន​ឡើង​ក្នុង​ស្ថាប័ន ក្នុង​ស្រុក​ ភូមិ​របស់​​បងប្អូន​ប្រជាពលរដ្ឋ​។ ​ដូច្នេះ​ចាត់​ទុក​ថា ជា​កាដូរ​ដ៏​ពិសេស​របស់​ក្រុមហ៊ុនខេមប៊្រូ​ មក​ដល់​ក្រុមហ៊ុន Sabay ក៏​ដូច​ជា​បុគ្គលិក​ទាំង​អស់​ផង​ដែរ​។

ដូច្នេះ​ក្រុមហ៊ុន Sabay និង​បុគ្គលិក​ទាំង​អស់​សូម​ជូនពរ​ឱ្យ ក្រុមហ៊ុន ខេមប្រ៊ូ កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕ ​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម