មិនធម្មតា! សេដ្ឋី​អារ៉ាប់ក្លឹប​ Man City ទិញ​ក្លឹប​អ៊ុយរុយហ្គាយ​មួយ​ទៀត​ ជាក្លឹបទី៥របស់ខ្លួន

  • 2017-04-06 09:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លឹប​ Manchester City បាន​ប្រកាស​ឲ្យ​ដឹង​ពី ភាគ​ជោគជ័យ​ក្នុង​ការ​ទិញ​យក​ក្លឹប​មួយ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ ស្ថិត​ក្នុង​ប្រទេស​អ៊ុយរុយហ្គាយ​ ឈ្មោះ​ថា Club Atletico Torque។

លោក Sheikh Mansour និងកីឡាករ Sergio Aguero

សេដ្ឋី​អារ៉ាប់រួម​​ដែល​មាន​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​ឈ្មោះ Sheikh Mansour គឺ​ជា​ម្ចាស់​ក្លឹប​ Man City នៅ​អង់គ្លេស​ និង​​ក្លឹប​ជា​ច្រើន​ទៀត​ជុំវិញ​ពិភពលោក​ដូចជា Melbourne City របស់​អូស្ត្រាលី​, New York City របស់​អាមេរិក​ និង Yokohama របស់​ជប៉ុន​។

Club Atletico Torque ដែល​ជា​ក្លឹប​ថ្មី​របស់​ សេដ្ឋី​វ័យ ៤៦​ឆ្នាំ​គឺ​ជា​ក្លឹប​តូច​មួយ​បង្កើត​ក្នុង​ឆ្នាំ ២០០៧ ហើយ​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​របស់​អ៊ុយរុយហ្គាយ។ ក្លឹប​​នេះ​មាន​អ្នក​គាំទ្រ​ទស្សនា​ការប្រកួត​ជា​មធ្យម​ ២៥០​នាក់៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ វីរ័ត្ន