ចេញ​​តម្លៃ​ Mercedes AMG GT R លក់​នៅ​ទីផ្សារ​អាមេរិក​

  • 2017-04-07 03:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Mercedes បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ស៊េរី​ថ្មី​​ម៉ូដែល​ AMG GT R តាំង​ពី​ដើម​ខែ​កក្កដា​ឆ្នាំ​កន្លង​ទៅ​មក​ម្ល៉េះ​ ប៉ុន្តែ​ទើប​តែ​ពេល​នេះ​បាន​បង្ហាញ​ពី​តម្លៃ​ដែល​​នឹង​ដាក់​លក់​លើ​ទីផ្សារ​អាមេរិក​ឆាប់ៗ​នេះ។

Mercedes-AMG GT R ទាំង​ប្រភេទ​ Coupe និង Roadster នឹង​មាន​រហូត​ដល់​ ១៥៧ ០០០ ដុល្លារ។ លក្ខណៈ​សម្បត្តិ​របស់​​រថយន្ត​ដ៏​ប្រណីត​នេះ​មាន​ដូច​ជា​​ម៉ាស៊ីន​ V8 biturbo ទំហំ​ ៤,០ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ៥៧៧ សេះ អាច​បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ៣,៦ វិនាទី ​និង មាន​ល្បឿន​អតិបរមា​ដល់​ ៣១៨ គ.ម/ម៉៕ ​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម