មក​ដឹង​សមត្ថភាព​ ​និង​តម្លៃ​មីស៊ីល​ ​អាមេរិក​បាញ់​ទៅ​ស៊ីរី​ ​យប់​មិញ

  • 2017-04-07 07:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ​៦​ ​មេសា​ ​២០១៧​ ​កង​ទ័ព​ជើង​ទឹក​អាមេរិក​ ​បាន​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើ​មីស៊ីល​ប្រភេទ​ ​Tomahawk​ ​ប្រមាណ​ ​៥៩​ ​គ្រាប់​ ​សំដៅ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​របស់​ប្រទេស​ស៊ីរី។

មីស៊ីល​​ ​Tomahawk

Tomahawk​ ​ជា​មីស៊ីល​សម្រាប់​បំពាក់​លើ​នាវា​ចម្បាំង​ ​ឬ​នាវាមុជទឹក​នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិក​ ​និង​ចក្រភព​អង់គ្លេស។

  • ក្នុង​មួយ​ដើម​មាន​ផ្ទុក​ម្សៅ​ផ្ទុះ​ ​៤៥០​ ​គីឡូក្រាម​ ​
  • មាន​ប្រវែង​ ​៦,២៥​ ​ម៉ែត្រ​ ​
  • អាច​បាញ់​បាន​ចម្ងាយ​ចន្លោះ​ពី​ ​១ ២៥០​ ​ទៅ​ ​២ ៥០០​ ​គីឡូម៉ែត្រ​ ​
  • ហោះ​ក្នុង​ល្បឿន​ ​៨៨០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

ចំណុច​ពិសេស​នៃ​មីស៊ីល​ ​Tomahawk​ ​គឺ​មិន​ទាន់​មាន​ប្រព័ន្ធ​ចាប់​មីស៊ីល​ប្រទេស​ណា​អាច​ចាប់​វា​បាន​នោះ​ទេ​ ​ហើយ​តម្លៃ​ប្រមាណ​ ​៨៣២ ០០០​ ​ដុល្លារ​ក្នុង​មួយ​ដើម៕

សកម្មភាពអាមេរិកបាញ់មីស៊ីលទៅស៊ីរី យប់មិញ

សកម្មភាពបាញ់មីស៊ីល Tomahawk កន្លងមក

អានបន្ត ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម