ធ្វើ​តួឯក​​​ច្រើន​រឿង​អីចឹង ​ចង់​ដឹង ម៉ៃយ៉ា ស៊ីថ្លៃ​១រឿង​ប៉ុន្មាន​ទេ?

  • 2017-04-08 01:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំបូង​ឡើយ មៃយ៉ា ស៊ី​ថ្លៃ​១រឿង ត្រឹម​តែ​២ពាន់​ដុល្លារ​ជាង​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់​ពី​​ប្រជាប្រិយភាព​​ស្ទុះ​ឡើង​កាន​តែ​ខ្លាំង តារា​ស្រី​រូប​នេះ​ស៊ី​ថ្លៃ​រហូត​ដល់​ទៅ​៤ពាន់​ដុល្លារ​ឯណោះ​ក្នុង១​រឿង។

ម៉ៃយ៉ា ចាប់​​ផ្ដើម​​សម្ដែង​ភាពយន្ត​ដំបូង គឺ​រឿង រឿង"ភូមិ​ខ្ញុំ​ក្រមុំ​ឆ្នាស" ឲ្យ​ស្ថានីយ​ទូរទស្សន៍​បាយ័ន បន្ទាប់​មក ទី២​រឿង "កំហឹង​អ្នក​ស្រុក" ឲ្យ​ស្ថានីយ My TV ទី៣ រឿង "កញ្ញា​អំពិល​ផ្អែម" ឲ្យ​ស្ថានីយ​PNN និង​ទី៤ រឿង"ទាយាទ​អាគម" ភាពយន្ត​ខ្នាត​ធំ​គ្រោង​ចាក់​បញ្ចាំង​ក្នុង​ពេល​​ឆាប់​ៗ​នេះ។

តម្លៃ​ខ្លួន​ដែល ម៉ៃយ៉ា បង្ហើប​ឲ្យ​ដឹង​ខាង​លើ មិន​មែន​ជា​​តម្លៃ​ដាច់​​ខាត​ឡើយ រឿង​ខ្លះ ក៏​ស៊ី​សង​លើ​ការ​ចរចា​គ្នា និង​ការ​រាប់អាន​គ្នា​ផង​ដែរ។ សូម​ស្ដាប់​ការ​​បង្ហើប​របស់ ម៉ៃយ៉ា ជុំវិញ​តម្លៃ​ខ្លួន​ដែល​ធ្លាប់​សម្ដែង​កន្លង​មក​ទាំង​អស់​គ្នា៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទពេញនិយម