មូលហេតុ ខាត់ វៃហាំង បាត់​មុខ​ក្នុង​ការងារ​ចូល​ឆ្នាំ​ ឆ្នាំ​នេះ!

  • 2017-04-08 03:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ខាត់ វៃហាំង លើក​ឡើង​ថា​លោក​បានបាត់​មុខ​ច្រើន​ក្នុង​ការងារ​ចូល​ឆ្នាំ​ថ្មី ២០១៧ នេះ​ដោយ​សារ​លោក​មាន​ហេតុផល​មួយ​ចំនួន​តម្រូវ​ឲ្យ​លោក​បដិសេធ​ការងារ​​។

តួប្រុស​រឿង "ពន្លក​ស្នេហ៍​យុវវ័យ​" បាន​លើក​ឡើង​​ថា ដោយ​សារ​តែ​ពេល​ថ្មីៗ​នេះ​ក្រុម​គ្រួសារ​របស់​លោក​បាន​ជួប​នូវ​ហេតុការណ៍​អាក្រក់​មួយ គឺ​ភ្លើង​ឆេះ​ផ្ទះ ដែល​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​ទាំង​ស្រុង​នៅ​ខេត្ត បន្ទាយមានជ័យ។ "ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ឆ្នាំ​នេះ​ខ្ញុំ​ចង់​នៅ​ក្បែរ​ពួក​គាត់ សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ ហើយ​អត់​ទទួល​ការងារ​អ្វី​ទាំង​អស់"។ វៃហាំង បន្ត។

វៃហាំង​ បន្ថែម​ថា ជា​ការ​ពិត​ទៅ​មាន​ផលិតករ​ និង ផលិតកម្ម ជាច្រើន​បាន​ទាក់​ទង​ឲ្យ​លោក​ថត​បទ​ចូល​ឆ្នាំ​ថ្មី រួម​ទាំង​ការងារ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​​មួយ​ចំនួន​ទៀត តែ​លោក​បាន​ពន្យល់​ និង សូម​បដិសេធ​​ហើយ​ផលិតករ​ក៏​យល់​ដូចគ្នា​ចំពោះ​បញ្ហា​របស់​លោក៕​​

អត្ថបទ៖ Samedy