ដឹង​អត់? ខ្សែ​រឿង​ Fast and Furious ចំណាយ​លុយ​អស់​ប៉ុន្មាន​ដោយ​សារ​តែ​ខ្ទេច​ឡាន?

  • 2017-04-15 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ការ​កែ​ប្រែ​សាច់​រឿង​ ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ ពី​រឿង​ដែល​ផ្ដោត​ទៅ​លើ​ការ​ប្រណាំង​ឡាន ទៅ​ជា ប្រភេទ​រឿង​ បាញ់​ប្រហារ​លក្ខណៈ​ជា​ភាព​យន្ត​ Action នៅ​វគ្គ​ក្រោយៗ ធ្វើ​ឲ្យ​ខ្សែរឿង​នេះ​ក្លាយ​ ជា​ Franchise យក្យ​មួយ​ដែល​ចំណាយ​លុយ​មិន​ចេះ​តិច​ ដើម្បី​ថត​មួយ​វគ្គ​ៗ​។

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​មួយ បាន​សហការ​ជាមួយ​ Nacho Llacer ដែល​ជា​អ្នក​ប្រឹក្សា​យោបល់​រថយន្ត​ដ៏​ល្បី​ម្នាក់ ដើម្បី​គណនា​រក​តម្លៃ​ដែល​គេ​ចំណាយ​ទៅ​លើ​ការ​ខូច​ខាត​សរុប​ដែល​មាននៅ​ក្នុង​ស៊េរី​ខ្សែ​រឿង​នេះ​។​ បន្ទាប់​ពី​ចំណាយ​ពេល​អស់ ១៣ ម៉ោង​សម្រាប់​មើល​រឿង​ទាំង​គ្រប់​វគ្គ គេ​បាន​សរុប​តម្លៃ​ដែល​បាត់​បង់ ដោយ​សារ​ការ​ខូចខាត​គឺ​រហូត​ទៅដល់​ជាង ៥២១ លាន​ដុល្លារ​អាមេរិក​ឯណោះ។ ដែល​តម្លៃ​នេះ​សរុប​ទាំង​ការ​ខូច​ខាត​រថយន្ត​ អគារ​ និង របស់របរ​ដែល​ត្រូវ​បាន​បំផ្លាញ​ក្នុង​រឿង​នេះ​ទាំងអស់​​។

​​​​​​​គ្រាន់​តែ ៧ រឿង​តែ​ប៉ុណ្ណោះ​ យានយន្ត​ចំនួន ១៦៩ គ្រឿង​ត្រូវ​បាន​ខូចខាត ហើយ ១៤២ គ្រឿង​គឺ​បាត់​បង់​ឫ​ខូច​ខាត​ទាំង​ស្រុង​ នេះ​បើ​គិត​តែ​រថយន្ត​ធម្មតា​ ។ ចំណែក​ឯ​រថយន្ត​ដែល​ល្អ​ៗ​ គឺ​គេ​សន្មត់​ថា​ ខូច​ខាត​អស់ ៣៧ គ្រឿង ខណៈ​ដែល​អគារ​ដែល​ត្រូវ​ខូច​ខាត​ គឺ​មាន​រហូត​ដល់ទៅ ៥៣​ អគារ។

​រថយន្ត​ថ្លៃ​បំផុត​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ខ្សែ​រឿង​ "Fast and Furious"​ គឺ Lykan Hypersport ដែល​បាន​ដំឡើង​ដោយ​ក្រុម​ហ៊ុន​ W Motors សម្រាប់​ប្រើ​នៅ​ក្នុង​ដំណើរ​ថត​រឿង​នេះ​។

ចាប់​តាំង​ពី​វគ្គ​ទី​៤​មក​ ការ​ចំណាយ​លើ​រថយន្ត​ចេះ​ តែ​កើន​ឡើង​មិន​ឈប់​ឈរ​ ដោយ​មាន​តម្រូវ​ការ​ជា​ច្រើន​ពី​សំណាក់​អ្នក​ចូល​ចិត្ត​មើល​រឿង​ប្រភេទ​នេះ។ "Furious 7" គឺ​ជា​រឿង​ដែល​ចំណាយ​លុយ​ច្រើន​ជាង​គេ​បង្អស់​ដោយ​ចំណាយ​លុយ​អស់​ជាង​ ២៨៥ លាន​ដុល្លារ​សម្រាប់​ការ​ខាត​បង់​៕

ប្រភព៖ Autoevolution   ប្រែ​សម្រួល៖ ធារ៉ូ