តួអង្គ​​និមិត្ត​រូប​​សត្វ​មាន់ ​ឆ្នាំ​​ថ្មី ​ឆ្នាំ​រកា ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បង្ហាញ​រូប​រាង​ហើយ​!

  • 2017-04-08 06:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សត្វ​មាន់ ជា​តួ​អង្គ​និមិត្ត​រូប​តំណាង​​ឲ្យ​ឆ្នាំ​ថ្មី ឆ្នាំ​រកា ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៧ បាន​បង្ហាញ​រូប​រាង​ហើយ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត។

នៅ​​ក្នុង​រូប​​ភាព​ បាន​បង្ហាញ​ពី​ តួ​អង្គ​និមិត្ត​រូប​តំណាង​​ឲ្យ​ឆ្នាំ​ថ្មី ឈ្មោះ​ "គជសីហ៍" (រូប​មាន់​) នៅ​ឈរ​ជា​មួយ​ តួ​អង្គ​និមិត្ត​រូប​​ឈ្មោះ " សង្ហា" (រូប​ស្វា) ដែល​ឈរ​​​នៅ​លើ ​ស្ពាន​បណ្ដែត​ទឹក ស្ថិត​ក្នុង​បរិវេណ​ប្រាសាទ​​អង្គរវត្ត​។

សម្រាប់​ប្រិយមិត្ត​ដែល​​នឹង​ចូល​រួម​ព្រឹត្តិការណ៍​​អង្គរ​សង្ក្រាន្ត​ឆាប់​ៗ​ខាង​មុខ​នេះ កុំ​ភ្លេច​ទៅ​ថត​រូប​​អនុស្សាវរីយ៍​​ជា​មួយ​តួ​អង្គ​និមិត្ត​រូប​ខាង​លើ​ទាំង​អស់​គ្នា​៕ ​​​​​​​​​​​

អត្ថបទ៖ មាន រតនា