ហាហា ឈុត​ខុស​ក្នុង​ភាពយន្ត​ខ្មែរ អាន់ដា ភ្លាត់​ត្រូវ​មួយ​ដៃ​សូរ "ប្លាច់"

  • 2017-04-08 07:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បរទេស យើង​ឧស្សាហ៍​បាន​មើល​ឈុត​ក្រៅ​ឆាក ឬ​ក៏​ឈុត​ខុស​ណាស់។ ប៉ុន្តែ​ភាពយន្ត​ខ្មែរ​យើង​មិន​សូវ​មាន​ទេ ប៉ុន្តែ​វីដេអូ​មួយ​នេះ គឺ​ជា​ឈុត​ខុស​ក្នុង​រឿង "ម្ចាស់​គ្រង​បេះដូង" ដែល​តាម​សាមី​ខ្លួន អាន់ដា បាន​ឲ្យ​ដឹង​ថា គឺ​ជា​ឈុត​លោក​បង្ហាត់​តួ​ស្រី ប៉ុន្តែ​ជាក់​ស្ដែង​បាន​ភ្លាត់​ស្នៀត ត្រូវ​កណ្ដាប់​ដៃ​ស្រី​ស្អាត​មែន​ទែន​លាន់​សូរ "​ប្លាច់​"។

"ខំ​បង្ហាត់​ក្បាច់​គុន​គេ គេ​ហាត់​ចេះ គេ​ជូន​កាដូរ ២​ដៃ​កណ្តាល​មុខ! ហាហា...វៃ​ត្រូវ​បច្ចេកទេស​ល្អ​ណាស់ អ្នក​នាង​ណុច" តារា​ចម្រៀង​ផលិតកម្ម ខេ អេជ ថ្លែង។ ភាពយន្ត "ម្ចាស់​គ្រង​បេះដូង" មិន​ទាន់​ដាក់​បញ្ចាំង​នៅ​ឡើយ​ទេ។ តែ​តាម អាន់ដា គឺ​នឹង​ប្រិយមិត្ត​នឹង​បាន​ទស្សនា​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ។

តោះ...មើល​ឈុត​ខុស​បច្ចេកទេស​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា