មូលហេតុ​ស្ត្រីមួយចំនួន​នៅចិន គោរពស្រលាញ់ និងចាត់ទុក​កូនស្រី ដូណាល់ ត្រាំ ជាទេពធីតា

  • 2017-04-09 02:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនស្រី​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ គឺ​អ្នកស្រី Ivanka Trump បាន​ទទួល​រង​ការ​រិះគន់​នៅ​ក្នុង​សហរដ្ឋអាមេរិក ដោយសារតែការ​ពាក់ព័ន្ធ​នៅ​ក្នុងតួនាទី​របស់​ឪពុក​នាង ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ចិន​វិញ អ្នក​ស្រី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្ត្រី​ដ៏​ល្អ​ឥតខ្ចោះ​ម្នាក់

បើ​យោង​តាម​សារព័ត៌មាន New York Times បាន​ឲ្យ​ដឹង​ថា អ្នកស្រី Ivanka ត្រូវ​បាន​គេ​គោរព​ស្រលាញ់​យ៉ាង​ទូលំទូលាយ នៅ​ក្នុង​ប្រទេស​ចិន រហូត​ដល់​គេ​ប្រសិទ្ធិនាម​ឲ្យ​ថា «ទេពធីតា Yi Wan Ka (Ivanka) Trump» ទៀត​ផង ដោយ​សារ​តែ​គេ​កោត​សរសើរ​ចំពោះ​ការ​អប់រំ ការ​ធ្វើ​អាជីវកម្ម និង របៀប​រស់​នៅ​របស់​អ្នក​ស្រី។

ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​ចិន Xinhua បាន​ពិពណ៌នា អ្នកស្រី Ivanka ថា មាន​រចនាបថ​ប្រណីត និង​សមសួន ខណៈ​មនុស្ស​ជា​ច្រើន​មើល​ឃើញ​អ្នក​ស្រី​ជា​មេដឹកនាំ ដែល​ជា​និមិត្តរូប​នៃ​អំណាច និង​មហិច្ឆតា។

ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ជា​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍ នៅ​ក្នុង​ប្រទេស​ចិន​ម្នាក់ បាន​និយាយ​ពី​អ្នកស្រី Ivanka ថា «នាង​ពិត​ជា​មនុស្ស​ឯករាជ្យ​ខ្លាំង​ណាស់។ នាង​ជា​អ្វី​ដែល​យើង​កំពុង​ចង់​បាន... រៀបការ​ចូល​គ្រួសារ​សមរម្យ​មួយ មាន​សម្រស់​ស្រស់​ស្អាត ហើយ​ថែម​ទាំង​មាន​អាជីព​ផ្ទាល់​ខ្លួន​ទៀត»៕

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម