Amazon ប្រកាស​រើស​បុគ្គលិក​ ៣ ម៉ឺន​នាក់​បន្ថែម

  • 2017-04-10 03:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Amazon នឹង​រើស​បុគ្គលិក​​ធ្វើ​ការ​ក្រៅ​ម៉ោង​ចំនួន​ ៣០ ០០០ នាក់​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ​ ដោយ​ ២៥ ០០០ នាក់​នឹង​ធ្វើ​ការ​​ក្នុង​ឃ្លាំង​ទំនិញ ហើយ​ ៥ ០០០ នាក់​នឹង​ធ្វើ​ការ​ផ្នែក​​បម្រើ​សេវាកម្ម​អតិថិជន។

បុគ្គលិក​ក្រៅ​ម៉ោង​របស់​ Amazon ដែល​ធ្វើ​ការ​យ៉ាង​ហោច​ ២០ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​អាច​ទទួល​បាន​​ផល​ចំណេញ​ រួម​​បញ្ចូល​កម្មវិធី​ដែល​ជួយ​បង់​ថ្លៃ​​ការ​សិក្សា​​លើ​មុខ​ជំនាញ​ដែល​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់។ មក​ទល់​បច្ចុប្បន្ន​នេះ​ Amazon មាន​បុគ្គលិក​ក្រៅ​ម៉ោង​ចំនួន​ ៤០ ០០០ នាក់​នៅ​ទូទាំង​សហរដ្ឋអាមេរិក៕​​​​​​​​

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី