យប់​ចុង​ក្រោយ​ តារា​ខ្មែរ-ថៃ លេង​ម៉ា​អស់ដៃហ្មង

  • 2017-04-10 05:12:02
  • ចំនួនមតិ

ចន្លោះមិនឃើញ

យប់​មិញ​ជា​យប់​ចុង​ក្រោយ​នៃ​ការ​ប្រគំ​តន្រ្តី​របស់​ស្រាបៀ​ Anchor Beach Carnival 2017 នៅ​ទឹក​ដី​ខេត្ត​កំពង់ចាម​ អ្វី​ដែល​ពិសេស​នោះ​តារា​ខ្មែរ-ថៃ​ នាំ​គ្នា​ច្រៀង​រាំ​ជាមួយ​ Fan យ៉ាង​សប្បាយ​រីករាយ​។

ក្នុង​នោះ​តារា​ថៃ​កញ្ញា KOY ​បាន​ពាំ​នាំ​បទ​ចម្រៀង​ច្រើន​មែន​ទែន​កាល​ពី​យប់​មិញ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មវិធី​ទាំង​មូល​​កាន់​តែ​ពិសេស​។ មិ​ន​ត្រឹម​តែ​តារា​ថៃ​នោះ ទាំង​សិល្បករ​​ខ្មែរ​ បាន​ខិត​ខំ​ព្យាយាម​ធ្វើ​យ៉ាងណា​​ ឲ្យ​កម្ម​វិធី​ការ​ប្រគំ​តន្ត្រី​កាន់​តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​និង​រីករាយ​ ជាពិសេស​អ្នក​គាំ​ទ្រ​ដែល​ចូលរួម​បាន​រាំ​លេង​កម្សាន្ត​ជាមួយ​តារាៗ​ផង​ដែរ។

លោកស្រី ជិន លក្ខិណា នាយក​ម៉ាក​ផលិតផល​ស្រាបៀ អាន់ឆ័រ​តំណាង​ឲ្យ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា ​(Cambodia Brewery Limited) បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កម្មវិធី​ Anchor Beach Carnival 2017 កាល​ពី​រសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ​២០១៧ នៅ​ទី​រួម​ខេត្ត​កំពង់ចាមថា​​ ការ​ប្រគំ​តន្ត្រី Anchor Beach Carnival 2017 ពិតជា​ផ្ដល់​នូវ​បទពិសោធន៍​ថ្មី និង​សប្បាយ​​​រីករាយ លើស​ពី​ការ​ប្រគំ​តន្រ្តី​នានា​ នោះ​គឺ​ស្រាបៀ​អាន់ឆ័រ​បាន​រៀបចំ​ក្រុមរាំ​បែប Carnival​ និង​ការ​រៀបចំ​តុបតែង​បរិវេណ​ទាំងមូល​ជា​លក្ខណៈ​ឆ្នេរ​សមុទ្រ​ ការ​រចនា​ឆាក​តន្រ្តី​ប្លែកអារម្មណ៍ និងផ្ទាំងទស្សនីយភាពប្លែកៗ។

សប្តាហ៍​ក្រោយ​ការ​ប្រគំតន្ត្រី​ស្រាបៀ​ Anchor Beach Carnival 2017 នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​កំពង់សោម​ ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ ដែល​កម្មវិធី​នេះ​នឹង​ធ្វើឡើង​រយៈ​ពេលល​៣​ថ្ងៃ​ មិនត្រឹម​តែ​មាន​ការ​ប្រគំតន្ត្រី​មួយ​មុខ​ប៉ុណ្ណោះទេ លោកស្រី ជិន លក្ខិណា ថា​នឹង​មាន​ការ​ល្បែង​កម្សាន្ត​ប្រពៃណី​ខ្មែរ​នៅទី​នោះ​។

តាមដាន​សកម្មភាព​យប់​មិញ​ទាំងអស់​គ្នា៖


អត្ថបទ៖ ថា ម៉ាលីដា