PEP ថា​ BRAVO នៅ​តែ​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ក្នុង​លោក​

  • 2017-04-10 03:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola ចាត់​ទុក​ Claudio Bravo ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ម្នាក់​​ក្នុង​ពិភពលោក​ ហើយ​សក្ដិសម​បំផុត​សម្រាប់​ប្រព័ន្ធ​លេង​របស់​លោក។

Claudio Bravo

អ្នក​ចាំទី​សញ្ជាតិ​ឈីលី​ហាក់​មាន​ទម្រង់​លេង​ខុស​ប្លែក​ពី​កាល​លេង​នៅ La Liga ជាមួយ Barcelona ចាប់​តាំង​ពី​ផ្ទេរ​មក​កាន់​កីឡដ្ឋាន Etihad ចូលរួម​ជាមួយ​អ្នក​ចាត់ការ​ទូទៅ​ចាស់​នៅ Manchester City។ យ៉ាង​ណា​ក៏​ដោយ​ក្រោយ​ចូល​លេង​ជា​ជម្រើស​ដំបូង​ពេល​ប៉ះ​ Hull កាល​ពី​ថ្ងៃ​សៅរ៍​ Pep នៅ​តែ​ចាត់ទុ​ក​ Bravo ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប។

“Bravo គឺជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ក្នុង​លោក​ ស្ថិត​នៅ​កម្រិត​ជាមួយ Ter Stegen និង​ Neuer។ ខ្ញុំ​​សម្រេច​ចិត្ត​ដាក់​គាត់​ឲ្យ​លេង​ជា​ជម្រើស​ដំបូង​​វិញ​។ ​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​ Caballero ក៏​ធ្វើ​បាន​ល្អ​ពេល​ហ្វឹកហាត់​។ រវាង​អ្នក​ទាំង​ពីរ​ខ្ញុំ​នឹង​ពិចារណា​​​មួយ​ប្រកួត​ម្ដងៗ​ថា​គួរ​​ដាក់​នរណា​ឲ្យ​លេង "។ បុរស​សញ្ជាតិ​អេស្ប៉ាញ​​លើក​ឡើង​ដូច្នេះ​៕

Pep Guardiola

ប្រភព៖ by433   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម