LD បង្ហាញ​ស្នា​ដៃ​ទី​១​របស់​នាយ​ គ្រឿន ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី

  • 2017-04-11 02:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ​ផលិត​កម្ម​ LD បាន​សម្ពោធ​​ដាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​ "ជួប​ស៊យ" នៅ​ រោងភាពយន្ត លេជេន ស្ទឹង​មាន​ជ័យ​។ រឿង​នេះ​ជា​ស្នា​ដៃ​ទី១​របស់​នាយ​ គ្រឿន ត្រៀម​នឹង​ចាក់បញ្ចាំង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។

លោក លៀក លីដា ចាង​ហ្វាង​ផលិត​កម្ម​ LD បាន​ឲ្យ​ដឹង​ថា​​​​​​​រឿង​ "ជួប​ស៊យ​" ស្នា​ដៃ​លើក​ទី១​របស់​នាយ​គ្រឿន​ នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ១៣ ខែ មេសា ឆ្នាំ ២០១៧ ខាង​មុខ​នេះ​មុន​ចូល​ឆ្នាំ​ខ្មែរ​មួយ​ថ្ងៃ​។ ចាង​ហ្វាង​ផលិត​កម្ម​រូប​នេះ​បន្ត​ថា​៖ "ដូច​ជា​អត់​មាន​បញ្ហា​​ទេ​សម្រាប់​ខ្ញុំ​ ដែល​យក​រឿង​នេះ​មក​បញ្ចាំង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ ព្រោះខ្ញុំ​គិត​ថា​​ថ្ងៃ​ចូល​ឆ្នាំ​អ្នក​ខ្លះ​គេ​ទៅ​ខេត្ត​អ្នក​ខ្លះ​ពួក​គាត់​នៅ​ភ្នំពេញ ពួក​​គាត់​ប្រា​កដ​ជា​ទៅ​រោង​កុន​"។

លោក​ថា​ រឿ​ "ជួប​ស៊យ​" ផលិត​កម្ម​ LD បាន​​ចំណាយ​ដើម​ទុន​​អស់​៦​ ម៉ឺន​ដុល្លារ ជា​ប្រភេទ​រឿង​បែប​កំប្លែង​ស្ងួត​​រ​បស់​នាយ​គ្រឿន​ ស៊យ​តាំង​ពី​ឪ​រហូត​ដល់​កូន​ ​សើច​តាំង​ពី​ដើម​រហូត​ដល់​ចប់​។​ចូល​រួម​សម្ដែង​ដោយ​តារា​សម្ដែង​ល្បីៗ​មាន​ដូច​ជា​ នាយ គ្រឿន កញ្ញា សាឡាត់​ ស្រី​ឡាង​ កញ្ញា គៀត សុវណ្ណាឡាង លោក ជា សុវណ្ណារាហ៍ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕

រូបថត៖ ទូរស័ព្ទ

អត្ថបទ៖ ឆុង ស៊ីណាន