Apple ចាប់​ផ្ដើម​រើស​បុគ្គលិក​សម្រាប់​ផលិត​ឈីប​ក្រាហ្វិក​ផ្ទាល់​ខ្លួន

  • 2017-04-11 02:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ដឹង​ហើយ​ថា​ Apple គ្រោង​នឹង​​ផលិត​ឈីប​ក្រាហ្វិក​ផ្ទាល់​ខ្លួន​ដើម្បី​បំពាក់​លើ​​ផលិតផល​ថ្ងៃ​អនាគត​របស់​ខ្លួន ដោយ​​លែង​ត្រូវ​ការ​ការ​ផ្គត់​ផ្គង់​ពី​ក្រុមហ៊ុន​ Imagination Technologies បន្តទៀត។

ពេល​នេះ​ Apple កំពុង​​ស្ថិត​ក្នុង​​ដំណើរ​ការ​ស្វែង​រក​ធនធាន​មនុស្ស​ដើម្បី​ជួយ​ក្នុង​ការ​ឌីហ្សាញ​ និង បង្កើត​ឈីប​​ក្រាហ្វិក​របស់​ខ្លួន។ នៅ​លើ​សេចក្ដី​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ក្នុង​ចក្រភព​អង់គ្លេស​គេ​ឃើញ​មាន​មុខ​តំណែង​ "Engineering Program Manager” ដែល​មាន​ការ​លើក​ឡើង​ពី​ក្រុម​​ឌីហ្សាញ​ក្រាហ្វិក​ទើប​បង្កើត​ថ្មី រួម​ជា​មួយ​នឹង​មុខ​តំណែង​ “Design Verification Lead” ផង​ដែរ។

​​​​​​​ត្បិត​ថា​ Apple មិន​បាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​ដែល​ខ្លួន​ចង់​ផលិត​ឈីប​ក្រាហ្វិក​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា​​ព្រោះ​តែ​ចង់​​បាន​ការ​គ្រប់​គ្រង​ដូច​ដែល​មាន​លើ​ការ​​ផលិតផល​បន្ទះ​ឈីប​ CPU ស៊េរី​ A- នា​ពេល​កន្លង​មក។ បញ្ជាក់​ថា​ឈីប​ក្រាហ្វិក​របស់​ Apple អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ ១៥-២៤ ខែទៀត ​ហេតុ​នេះ​​ផលិតផល​ដំបូង​ដែល​ប្រើ​ឈីប​ក្រាហ្វិក​ផលិតផល​ដោយ​ Apple ផ្ទាល់​អាច​នឹង​លេច​មុខ​នៅ​ឆ្នាំ​ ២០១៨៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង