ក្រោយ​ធ្វើ​ឲ្យ​ប្រិយមិត្ត​ឆ្ងល់​រឿង​ចង្កេះ​តូច ឥឡូវ ហ្សូរីដា ប្រាប់​លេខ​ពិត​ប្រាកដ

  • 2017-04-11 03:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន កញ្ញា ដួង ហ្សូរីដា បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ងឿង​ឆ្ងល់ ក្រោយ​ឃើញ​រូប​ថត​របស់​នាង​មួយ​សន្លឹក នាង​មាន​ចង្កេះ​តូច​មិន​គួរ​ឲ្យ​ជឿ។ ថ្ងៃ​នេះ ហ្សូរីដា ប្រាប់​ពី​លេខ​ចង្កេះ​ពិត​ប្រាកដ​របស់​នាង ដើម្បី​បញ្ចប់​ការ​សង្ស័យ។

ជួប​ជាមួយ Sabayកញ្ញា ហ្សូរីដា បញ្ជាក់​ថា ដង​ខ្លួន​របស់​នាង គឺ​ប្រើ​សំលៀក​បំពាក់​ខ្នាត "S” ឯ​ត្រគាក​ប្រើ​ខ្នាត "L”។ តែ​បើ​និយាយ​ពី​លេខ​វិញ គឺ​ចង្កេះ​របស់​នាង​មាន​ទំហំ ២៦-២៧ អ៊ីញឯ​ត្រគាក ៣៨-៣៩ អ៊ិញ។

ជាមួយ​គ្នា​នេះ​ដែរ បន្ទាប់​ពី​បញ្ចេញ​លេខ​ចង្កេះ និង​ត្រគាក​ពិត​ប្រាកដ តារា​ស្រី​រូប​នេះ នៅ​តែ​បដិសេធ ចំពោះ​ការ​លើក​ឡើង​ថា​នាង ប្រើ​បច្ចេកទេស​វេជ្ជសាស្ត្រ​កែ​កុន​ចង្កេះ​របស់​នាង រួម​ទាំង​ការ​ប្រើ​បច្ចេកទេស​កុំព្យូទ័រ​កែ​កុន​រូប​នោះ ក៏​នាង​មិន​បាន​ធ្វើ​ដែរ។ រូបភាព​ពី​សប្ដាហ៍​មុន ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ឆ្ងល់​នោះ គឺ​ជា​រូប​ភាព​ពិត​របស់​នាង។

“ចង្កេះ​តូច​ហ្នឹង​មក​ពី​អាវ​នឹង​វា​រឹប​ពេក​ទេ​បង​អើយ...មិន​បាន​ដាក់​អី​ទេ...ជា​ធម្មតា​ខ្ញុំ​ច្រើន​ស្លៀក​រលុង​ៗ តែ​លើក​នេះ ដល់​ពេល​ខ្ញុំ​ពាក់អាវ​បែប​ខ្មែរ​រឹប​ៗ​វិញ​ ទើប​មើល​ទៅ​ឃើញ​ប្លែក។ តាម​ធម្មតា ចង្កេះ​ខ្ញុំ​រៀង​តូច​ស្រាប់​ហើយ ត្រូវ​នឹង​អាវ​វា​តូច​ខ្លាំង​ទៀត អត់​បាន​ល៎​មុន អីចឹង​ទៅ​វា​ចង្អៀត​ខ្លាំង ទើប​ធ្វើ​ឲ្យ​ឃើញ​ចង្កេះ​តូច​ចឹង ខ្ញុំ​អត់​មាន​បាន​ដាក់​អី​ទេ"។ ដួង ហ្សូរីដា ថ្លែង។

ហេតុផល​ផ្សេង​ទៀត ដែល​ពិធីការិនី​ទូរទស្សន៍​រូប​នេះ​អះអាង ដើម្បី​បញ្ចប់​ការសង្ស័យ​លើ​ទំហំ​ចង្កេះ​របស់​នាង ទី​មួយ​ដោយ​សារ​នាង​មាន​ត្រគាក​ធំ​ស្រាប់ ជា​ហេតុ​ធ្វើ​ឲ្យ​ចង្កេះ​មើល​ទៅ​រាង​តូច។ ឯ​ទី​២​ទៀត អាច​មក​ពី​បច្ចេកទេស​ថត​ដែរ គឺ​អ្នក​ថត​ដាក់​កាមេរ៉ា​ទាប​ពេក ទើប​ឃើញ​តូច​ដូច្នេះ។

ប៉ុន្តែ​នាង​ខ្លួន​ឯង គឺ​មិន​បាន​កែកុន ឬ​ប្រើ​ឧបករណ៍​អ្វី​ពី​ខាង​ក្នុង​ជា​ជំនួយ ដើម្បី​ឲ្យ​ប្រិយមិត្ត​មើល​ឃើញ​ចង្កេះ​នាង​តូច​ឡើយ៕

អត្ថបទ៖ ស៊ុនហួត