ឡូយ​កប់​! ​នីកូ​ ទៅ​រាំ​កណ្ដាល​ផ្សារ​ នាំ​គេ​​​ភ្ញាក់​ផ្អើល​ពេញ​ហ្នឹង ​​(វីដេអូ)

  • 2017-04-11 09:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​​​ពេល​២ថ្ងៃ​នេះ​រថយន្ត​ហ្គេតប៊ី បាន​នាំ​តារា​ចម្រៀង​នីកូ​ទៅ​​​​Surpriseអ្នកគាំទ្រ​ពេញ​​ទូទាំង​​ទីក្រុង​​ភ្នំពេញ។ ដើម្បី​បង្ក​​បរិយាកាស​​សប្បាយ​រីករាយ​​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​​​ខ្មែរ​ខាង​មុខ​នេះ ​ ហ្គេតប៊ី​បាន​នាំ​គឺ​លោក​នីកូ ទៅ​ជួប​ផ្ទាល់​​ជា​មួយ​អាជីវករ អ្នក​ទស្សនា និង យុវវ័យ​នៅ​តាម​ទី​ប្រជុំ​ជន​សំខាន់​ៗ​ដូច​ជា​ផ្សារ​ធំ​ថ្មី ផ្សារ​សុវណ្ណា ពហុ​កីឡា​ដ្ឋាន​​ជាតិ អូឡាំពិក ផ្សារតាខ្មៅ ផ្សារ​ស្ទឹង​មានជ័យ កោះ​ពេជ្រ និង ផ្សារ​រាត្រី។

អ្នក​​ទស្សនា​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​នីកូ ដែល​ជា​តារា​ចម្រៀង​ដ៏​ពេញ​និយម ជា​ពិសេស​នីកូ ក្រុម​រាំ និង តារា​បង្ហាញ​ម៉ូដ​ល្បី​ៗ​បាន បង្ក​បរិយាកាស​សប្បាយ​រីករាយ​តាម​រយៈ​បទ​ថ្មី ​«ម៉ូដ​ថ្មី​លើក​ឲ្យ​កប់» ​របស់​នីកូ​ទៀត​ហើយ​។ លើស​ពី​នេះ​​ទៀត​អ្នក​ទស្សនា និង​យុវវ័យ ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ក៏​បាន​ចូល​រួម​លេង​កម្សាន្ត​ជាមួយ​នីកូ​ផង​ដែរ​។

នេះ​ជា​លើក​ទី១​ដែល​ហ្គេតប៊ីរៀបចំ​​កម្មវិធី​ពញ្ញាក់​អារម្មណ៍​មហាជន​ដោយ​ធ្វើឲ្យ​​​យុវវ័យ​ទាំង​អស់​បាន​ជួប​ផ្ទាល់​ជាមួយ​ IDOL របស់​ពួក​គេ ។​ កាន់​តែ​សប្បាយ​រីករាយ​នោះ ហ្គេតប៊ី​ក៏​បាន​បង្កើត​ការ​ប្រកួត​រាំ «ម៉ូដ​ថ្មី​លើក​ឲ្យ​កប់» ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​យុវវ័យ​បាន​បញ្ចេញ សមត្ថភាព និង ឈ្នះ​រង្វាន់​ជា​ច្រើន​ពី​ហ្គេតប៊ី​ទៀត​ផង។

បេក្ខជន​បេក្ខនារី​ដែល​ចូល​រួម​ប្រកួត​នឹង​បាន​ចូល​រួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រក្នុង​ការ​ប្រគំ​តន្រ្តី​របស់​ហ្គេតប៊ីនៅ​ផ្សា​រាត្រី ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា។

ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​​ៗជុំវិញ​កម្មវិធី​ពិសេស​របស់​ហ្គេតប៊ីសូមចូល​ហ្វេសប៊ុក​ផ្លូវការ Facebook: GATSBY Cambodia​​

ចង់​ដឹង​ច្បាស់​ថា​រំជើប​រំជួល​កម្រិតណា តោះ​មើល​វីដេអូ ៖

ដោយ៖ លីដា