ត្រៀម​លុយ​ទៅ​ ​Nikon D7500​ ​អាច​បង្ហាញ​ខ្លួន​ស្អែក​នេះ

  • 2017-04-11 09:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nikon​ ​នឹង​ធ្វើ​ការ​បញ្ចេញ​កាមេរ៉ា​ប្រភេទ​ ​DSLR​ ​កម្រិត​មធ្យម​ម៉ូដែល​ ​D7500​ ​នា​ដើម​សប្ដាហ៍​ទី​ ​២​ ​ខែ​មេសា។​ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​បច្ចេកវិទ្យា​ក្នុង​ស្រុក​របស់​ប្រទេស​ជប៉ុន​ ​Nokishita។

D7500​ ​ត្រូវ​ប្រភព​ជា​ច្រើន​សន្និដ្ឋាន​ថា​មាន​ចំណុច​ពិសេស​នានា​ដូច​ជា​ ​៖​ ​

  • កម្រិត​ចាប់​រូបភាព​ ​២០MP
  • ISO​ ​ចន្លោះ​ពី​ ​១០០​ ​ដល់​ ​៥១ ០០០
  • ចំណុច​ចាប់​រូប​ស្វ័យប្រវត្តិ​ ​(AF point)​ ​៥១​ ​គ្រាប់
  • អាច​ថត​បាន​ ​៨​ ​សន្លឹក​ក្នុង​មួយ​វិនាទី
  • ថត​វីដេអូ​កម្រិត​ ​4K

ក្រុមហ៊ុន​អាច​នឹង​បង្ហាញ​ ​Nikon D7500​ ​នា​ថ្ងៃ​ ​១២​ ​មេសា​ ​២០១៧​ ​ហើយ​កាមេរ៉ា​នេះ​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​ ​ឧសភា​ ​២០១៧៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម