មូលដ្ឋាន​សរសេរ​អត្ថបទ​ភាពយន្ត សិក្សា​រយៈពេល ៦អាទិត្យ

  • 2017-04-11 09:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលការថតភាពយន្តនៅកម្ពុជា ហៅកាត់ថា CFC សហការជាមួយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដោយមានការគាំទ្រពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបើកសិក្ខាសាលា ស្តីពី «មូលដ្ឋានការសរសេរអត្ថបទភាពយន្ត» បង្រៀនដោយ Michael Hodgson រយៈពេល៦សប្តាហ៍ ចាប់ពីថ្ងៃទី 22 ខែឧសភា រហូតដល់ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧។ សិក្ខាកាមចំនួន ១៥រូប ដែលមានទេពកោសល្យក្នុងការនិទានរឿង និងមានចំណេះភាសាអង់គ្លេសល្អ ត្រូវបានអញ្ជើញមកចូលរួមក្នុងការហាត់រៀនមួយនេះ។

សិក្ខាសាលានេះ ធ្វើឡើងក្រោមក្របខ័ណ្ឌ កម្មវិធីបណ្តុះបណ្តាលអ្នកមានអាជីពភាពយន្ត CFC Film Lab ដែលជាកម្មវិធីបង្កើតឡើងដោយ CFC សហការជាមួយ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ដោយមានការគាំទ្រពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ កម្មវិធីនេះ បានបង្កើតក្នុងគោលបំណង បំពាក់បំប៉នជំនាញភាពយន្ត ដល់អ្នកបច្ចេកទេសផ្នែកថតភាពយន្ត ដើម្បីធានាឲ្យបាននូវបទដ្ឋានអន្តរជាតិ។ កាលបរិច្ឆេទឈប់ទទួលពាក្យ គឺនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧, វេលាម៉ោង ៣រសៀល។ ពត៌មានពីការដាក់ពាក្យសូមចូលទៅកាន់៖ Link-to [នាយកដ្ឋានភាពយន្តកម្ពុជា] (http://cambodia-cfc.org/site/index.php?option=com_content&view=article&id=328%3Afundamental-script-writing-workshop&catid=60%3Aclasses-and-workshops&lang=en)

អត្ថបទ៖ ខ្លាឃ្មុំតូច