BMW i8 លេង​ពណ៍​ស-ខ្មៅ​​ពពាល​ឡើង​កប់ លេច​មុខ​លើ​វិបសាយ​ល្បី​មួយ

  • 2017-04-11 11:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW i8 ស៊េរី ២០១៧ ដែល​​ជា​រថយន្តប្រភេទ hybrid (សាំង​បូក​អគ្គីសនី) លេច​មុខ​លើ​វិបសាយ​រថយន្ត​ Carcoops ដ៏​ល្បី​មួយ​។

BMW i8 ដែល​មាន​វត្តមាន​លើ​ទីផ្សារ​តាំង​​ពី​ឆ្នាំ ២០១៤ មក​ទល់​ពេល​នេះ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ហើយ​នៅ​តែ​ជា​រថយន្ត​​​ទំនើបលើ​ទីផ្សារ​​ទាំង​ក្រៅ​ស្រុក និង​ទីផ្សារ​ស្រុក​ខ្មែរ​ក៏​ឃើញ​មានវត្តមាន​ដែរ​កាល​ពី​ប៉ុន្មាន​ខែ​មុន​។

ក្រលេក​មក​មើល​ការ​រចនា​ថ្មី​នេះ​វិញ គេ​បាន​បញ្ចូល​គ្នា​រវាង​ពណ៍​ស-ខ្មៅ​ដែល​មើល​ទៅ​ស្រដៀង​នឹង​ខ្លា​រខិន​ព្រិល និង​​មាន​ទ្វារ​បើក​ឡើង​ស្រដៀង​នឹង​មេអំបៅ​ផង​ដែរ។

តោះ! មើល​បន្តិច​មើល BMW i8 ថ្មី​នេះ​ស្អាត​យ៉ាង​ណា​ទៅ!

អត្ថបទ៖ រក្សា

អត្ថបទថ្មី