ថ្ងៃ​ស៊យ Oscar ​ស៊ុត​ប៉េណាល់ទី​អត់​ចូល​២​គ្រាប់ ​ចាញ់​ក្រុម​មក​ពី​ជប៉ុន

  • 2017-04-11 14:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​មិន​គួរ​ឱ្យ​កើត​មាន​សម្រាប់ Oscar ​កីឡាករ​កម្រិត​កំពូល​មួយ​រូប ​បាន​លេច​ឡើង​ហើយ ក្នុង​ការ​ប្រកួត​ AFC Champions League ​ល្ងាច​មិញ​នេះ ​រវាង​ក្រុម​ Urawa Reds ​និង Shanghai SIPG ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ ​ក្រុម​អ្នក​មាន​លុយ​ច្រើន​ Shanghai SIPG ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ Urawa ​ក្នុង​លទ្ធផល ១-០ ​ខណៈ​ដែល​ការ​ប្រកួត​នេះ​ Oscar ​ហាក់​ដូចជា​រង​ការ​អាម៉ាស់​ជាង​គេ ព្រោះ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ដល់​ទៅ​២​ដង តែ​មិន​ចូល​ទាំង​ពីរ។ ក្រុម​ម្ចាស់ Urawa ​ជា​អ្នក​នាំ​មុខ​នៅ​នាទី​៤៤​ដោយ​កីឡាករ Silva ​ជា​អ្នក​ធ្វើ​បាន​សម្រេច ​ឱ្យ​ម្ចាស់​ផ្ទះ​និង​អ្នក​គាំទ្រ​សប្បាយ​ចិត្ត។

ចំណែក​ឯ​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​យក្ស​មក​ពី​ចិន​ក៏​ចាប់​ផ្ដើម​បង្ហាញ​ទម្រង់​លេង​ល្អ​កាន់​តែ​ខ្លាំង ​ហើយ​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ដល់​ទៅ​២​គ្រាប់​ថែម​ទៀត​ផង។ តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្ដាយ​នោះ គឺ Oscar ​ដែល​ជា​អ្នក​ស៊ុត​នោះ ​បែរ​ជា​ធ្វើ​មិន​បាន​សម្រេច​ទាំង​២​គ្រាប់​ទៅ​វិញ ​ដោយ​១​គ្រាប់​បុក​បង្គោល ​និង​១​គ្រាប់​ទៀត​ចាញ់​ចាប។ ចប់​ការ​ប្រកួត​ Urawa Reds ​១-០ Shanghai SIPG ​ក្នុង​ពាន​រង្វាន់ AFC Champions League ៕

អត្ថបទ៖ មុន្នីរម្យ