Enrique ​​ថា​ Barca ​នឹង​ពិបាក​វាយ​បក​ Juventus ​បន្ទាប់​ពី​ភ្លាត់​ចាញ់​ ៣-០

  • 2017-04-12 01:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enrique អ្នកចាត់ការ​ក្រុម​ FC Barcelona ​បាន​លើក​ឡើង​ថា ​ក្រុម​របស់​លោក​ នឹង​ពិបាក​វាយ​បក​​ទម្លាក់​ Juventus ​​បន្ទាប់​ពី​ចាញ់​ ៣-០ ​ក្នុង​ការ​ប្រកួត​​ UEFA Champions League ​វគ្គ​៨​ក្រុម ជើង​ទី​១ ​នៅ​ប្រទេស​អ៊ីតាលី ​កាល​ពី​យប់​មិញ។

Barca ​បាន​ចាញ់​ PSG ​៤-០ ​នៅ​ទឹកដី​បារាំង​ ​ប៉ុន្តែ​ពួកគេ​​​អាច​​វាយ​បក​ជើង​ទី​២ ​ឈ្នះ​ ៦-១ ​វិញ​ ​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ​ប៉ុន្តែ​ចាញ់​ Juventus ​៣-០ ​ជើង​ទី​១​យប់​មិញ​នេះ​ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ យល់​ថា​ពិត​ជា​ពិបាក​ណាស់ ​​​​​ដែល​ត្រូវ​​វាយ​បក​ទម្លាក់​ក្រុម​ខ្លាំង​អ៊ីតាលី​ ដូច​ PSG ​ប៉ុន្តែ​​ក្រុម​របស់​លោក​ នឹង​ខិត​ខំ​ដល់​ទី​បញ្ចប់។

“តង់​ទី​១ ​យើង​លេង​ពិបាក​មើល​ដូច​កាល​ប៉ះ​ PSG ប៉ុន្តែ​តង់​ទី​២ ​ប្រសើរ​បន្តិច។ នេះ​ជា​លើក​ទី​២ ​ដែល​វា​បាន​កើត​ឡើង​រឿង​ខក​ចិត្ត​បែប​នេះ។ ការ​វាយ​បក​ពួកគេ​វិញ ​ពិត​ជា​ពិបាក​គិត​ណាស់​ ​ប៉ុន្តែ​យើង​នឹង​​ព្យាយាម ​និង​ខំ​លេង​​ឲ្យ​បាន​ល្អ​បំផុត​ នៅ​ជើង​ទី​២។ ​យើង​​ត្រូវ​តែ​រៀន​សូត្រ​ ​និង​វិភាគ​ពី​ការ​បរាជ័យ​មួយ​នេះ​ ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​មុន”។ Enrique ​បាន​ប្រាប់​ដល់​ Mediaset Premium៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​