ថ្នាក់​ដឹកនាំក្លឹប​ណាហ្កាវើល ​លើក​ទឹក​ចិត្ត​ជា​ថវិកា​ដល់​កីឡាករ​ពេល​ចូល​ឆ្នាំ​ថ្មីនេះ

  • 2017-04-12 03:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំ​ក្រុម​បាល់ទាត់​ ណាហ្គាវើល​ យក​ថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ឲ្យ​កីឡាករ​ជា​ការ​លើក​ទឹក​ចិត្ត​ សម្រាប់​ពួក​គេ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ។​

កីឡាករ ណាហ្គាវើល

លោក​ មាស​ ចាន់ណា​ ដែល​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ណាហ្កាវើល​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​នឹង​ប្រារព្ធ​ទៅ​នៅ​ថ្ងៃ​ទី១៤-១៦​ ខែ​មេសា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​ អ្នក​គ្រប់គ្រង​ក្លឹប​ប្រាប់​ថា​ លោក​យក​ថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន​សម្រាប់​ផ្ដល់​ជូន​ដល់​កីឡាករ​ទាំង​អស់​ សម្រាប់​ជាការលើកទឹកចិត្តក្នុងឱកាស​ចូល​ឆ្នាំ​នេះ។​ ចំពោះ​ថវិកា​ចំនួន​ប៉ុន្មាន​នោះ​គ្រូ​បង្វឹក​រូប​នេះ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​នោះ​ទេ​ ដោយ​ដឹង​ថា​នេះ​ជា​កញ្ចប់​ថវិកា​របស់​អ្នក​គ្រប់គ្រង។​

កីឡាករ ណាហ្គាវើល

គ្រូ​រូប​នេះ​បន្ត​ទៀត​ថា​ ការ​ផ្ដល់​ជា​ថវិកា​ឬ​ជា​រង្វាន់​មុន​ពិធី​បុណ្យ​អ្វី​មួយ​នេះ​ ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​កីឡាករ​ ធ្វើ​ឲ្យ​ពួក​គេ​រឹតតែ​ស្រឡាញ់​ក្រុម​ខ្លួន​ រឹតតែ​មាន​ឆន្ទៈ​លេង​កាន់​តែ​ខ្លាំង​ថែម​ទៀត​ នឹង​ពង្រឹង​ស្មារតី​កាន់​តែ​ខ្លាំង។​ បើ​ទោះ​ជា​ថវិកា​បន្តិច​បន្តួច​មិន​ដូច​ក្រុម​គេ​មែន​ តែ​នេះ​ជា​ទឹក​ចិត្ត​របស់​អ្នក​គ្រប់គ្រង​ទៅ​ដល់​កីឡាករ​របស់​ខ្លួន​ក្នុង​ឱកាស​បុណ្យ​ទាន​នេះ​ដែរ។​

សម្រាប់​សប្ដាហ៍​ទី៧​ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​កន្លងទៅ ក្រុម​ណាហ្គាវើល​យក​៣ពិន្ទុ​យ៉ាង​ស្រួល​ ពី​ក្រុម​បាល់ទាត់​អាស៊ីអ៊ឺរ៉ុប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ឈ្នះក្នុងលទ្ធផល ៤-០។​ នៅ​ចុង​សប្ដាហ៍​ថ្ងៃ​ទី១៥-១៦​ នេះ​ដែរ​លីគ​កំពូល​កម្ពុជា​មិន​មាន​ធ្វើ​ការ​ប្រកួត​នោះ​ឡើយ​ សម្រាក​រហូត​ដល់​សប្ដាហ៍​បន្ទាប់​ទើប​ចាប់​ផ្ដើម​លេង​វិញ៕​

អត្ថបទ៖ នួន ស៊ីណា​