ខ្ញុង ចាប់ផ្ដើមធុញរឿងប្រុសៗឱបច្រើនគ្នា ព្រលយ...
- 2017-04-12 05:13:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញុង ចាប់ផ្ដើមធុញរឿងប្រុសៗឱបច្រើនគ្នា ព្រលយ...
ចន្លោះមិនឃើញ
តារាកំប្លែងអ្នកនាង ខ្ញុងបានថ្លែងថា ខ្លួនមិនចង់ឲ្យប្រុសៗឱបច្រើនគ្នាឡើយក្នុងអាជីពសិល្បៈ អីចឹងហើយ គឺចង់រៀបការស្វាមីជាថ្មីម្ដងទៀត ប៉ុន្តែរាល់ថ្ងៃមិនទាន់ជ្រើសរើសបាននៅឡើយ។
តារាកំប្លែងស្រីខាងលើបានបញ្ជាក់ថា ការងារសិល្បៈ ជាតារាសម្ដែងក៏ដូចជាកំប្លែង គឺត្រូវផ្លាស់ប្ដូរដៃគូច្រើនរូបណាស់ រាប់មិនអស់ឡើយ ជាមួយគ្នានោះឈុតសម្ដែងភាគច្រើន ត្រូវដៃគូប្រុសឱបរឹត មិនលួសឡើយ។ ដោយសារតែបច្ចុប្បន្នខ្លួនជាស្ត្រីមេម៉ាយច្រើនឆ្នាំផងនោះ ដូចនេះ នាងខ្លាចមានការរិះគន់ពីមហាជន។
"ខ្លាចគេថា មួយនេះអ្នកណាក៏បានឱបៗ មិនគិតយកប្ដីទេអី ចង់រៀបការដូចគេដូចឯងដែរហ្នឹង តែរកមិនទាន់បាន" ខ្ញុងថ្លែង។
ខ្ញុង និងស្វាមីបានចែកផ្លូវគ្នាជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីតារាកំប្លែងមេម៉ាយកូន១រូបនេះ បោះជំហានចូលសិល្បៈមកម្ល៉េះ។ មូលហេតុដែលនាំឲ្យអ្នកទាំងពីរចែកផ្លូវគ្នា ត្រូវបានខ្ញុំទម្លាយឲ្យដឹងថា អតីតស្វាមីខ្លួនមានស្រីថ្មី ហើយខ្លួនតាមទាន់ច្រើនលើក ទ្រាំមិនបានកីសម្រេចចែកផ្លូវគ្នាតែម្ដងទៅ។
ជាមួយការព្រលយចង់រៀបការស្វាមីថ្មីនេះ ខ្ញុងបានដាក់លក្ខណថា បុរសដែលអាចក្លាយជាស្វាមីខ្លួនបានលុះត្រាតែ មិនដូចទៅហ្នឹងអតីតស្វាមីរបស់ខ្លួន រឿងទ្រព្យសម្បត្តិ និងវ័យក៏ត្រូវគិតផងដែរ ប្រសិនបើខុសគ្នាឆ្ងាយពេក ក៏នាងមិនអាចទទួលយកបានដែរ។
នាងថ្លែងឲ្យដឹងជាថា បច្ចុប្បន្នមានប្រុសៗមិនតិចឡើយចង់បាននាង ប៉ុន្តែនាងមិនទាន់សម្រេចចិត្តនៅឡើយទេ ។ បែបនេះក្ដី តារាកំប្លែងស្រីដែលល្បីធ្លាប់មានព័ត៌មានទំនាក់ទំនងស្នេហាជាមួយ នាយពែកមីរូបនេះ ថាមិនចង់អូសបន្លាយខ្លួនឲ្យវ័យកាន់ច្រើនឡើយ ព្រោះដូចនាងបានលើកឡើង គឺមិនចង់បន្តនៅម្នាក់ឯងទៀតឡើយ ប្រសិនបើជួបនឹងបុរសដែលខ្លួនចង់បាននោះ នាងនឹងសម្រេចចូលរោងការក្នុងពេលឆាប់ៗ ជាក់ជាមិនខាន៕